ប្រជាសហគមន៍ការពារព្រៃឈើ និស្សិត និងអង្គការក្រៅរដ្ឋាភិបាល ព្រមទាំងព្រះសង្ឃមកពីគ្រប់ទិសទី នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤ បានជួបប្រមូលផ្តុំគ្នានៅក្នុងខេត្តកោះកុង ធ្វើពិធីបង្សុកូលឧទ្ទិសកុសល និងគោរពវិញ្ញាណក្ខន្ធ លោក ឈុត វុទ្ធី ជាអតីតសកម្មជនព្រៃឈើក្នុងឱកាសគម្រប់ខួបពីរឆ្នាំនៃការបាញ់សម្លាប់រូបលោក កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។ ចំណែកនៅឯរាជធានីភ្នំពេញវិញ សកម្មជនបរិស្ថានមួយចំនួនក៏បាននាំគ្នារំឭកវិញ្ញាណក្ខន្ធ លោក ឈុត វុទ្ធី នៅខាងមុខព្រះអង្គដងកើ ដែរ។ រូបថតដោយ មុំ សុផុន និង អ៊ួន ឈិន
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
