ផលិតផលបន្លែទាំងនេះ បានផ្គត់ផ្គង់ជូនប្រជាពលរដ្ឋស្ទើរទាំងរាជធានីភ្នំពេញ និងបណ្ដាខេត្តក្រុងផ្សេងៗមួយចំនួនទៀតអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានវិនិយោគតំបន់នេះទៅឲ្យក្រុមហ៊ុនឯកជនធ្វើជាទីក្រុងរណប និងបុរីផ្ទះល្វែង ដោយបូមខ្សាច់ចាក់លុបតំបន់អាងទឹកនោះ។ បញ្ហានេះធ្វើឲ្យកសិករដាំបន្លែមានក្តីបារម្ភលើផលប៉ះពាល់លើមុខរបរនេះ៕