ទិដ្ឋភាព​​នៅ​ផ្សារ​ក្ដាម​ខេត្ត​កែប

ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​ដែល​ទៅ​លេង​កម្សាន្ត​នៅ​ឯ​ឆ្នេរខ្សាច់​ខេត្ត​កែប គឺ​តែង​តែ​ចូល​ទៅ​ទិញ​ម្ហូប​អាហារ​នៅ​ផ្សារ​មួយ​កន្លែង​ឈ្មោះ "ផ្សារ​ក្ដាម" នៅ​ខេត្ត​កែប។ អ្នក​ទេសចរ​ទាំង​នោះ គឺ​សំដៅ​រក​ទិញ​អាហារ​សមុទ្រ ដូច​ជា​ក្ដាមសេះ បង្គា ឬ មឹក ជា​ដើម។

ខាង​ក្រោម​នេះ​ជា​រូបភាព​ខ្លះៗ​នៃ​សកម្មភាព​ទិញ លក់​នៅ​ផ្សារ​ក្ដាម ខេត្ត​កែប កាល​ពី​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១៣៖

១-ទិដ្ឋភាព​លក់​ដូរ​ម្ហូប​សមុទ្រ​នៅ​ផ្សារ​ក្ដាម ខេត្ត​កែប។

២-ភ្ញៀវ​ទេសចរ​ទិញ​មឹក​សម្រាប់​យក​ទៅ​ទទួល​ទាន​នៅ​ឆ្នេរ​សមុទ្រ​ខេត្ត​កែប។

៣-អ្នក​លក់​ក្ដាម​ស្រង់​ក្ដាម​ពី​ទឹក​សមុទ្រ​ដើម្បី​យក​មក​លក់​ឲ្យ​អ្នក​ទេសចរ​ដែល​ចូល​ទៅ​រក​ទិញ។

៤-អ្នក​លក់​ក្ដាម​ជ្រើសរើស​ក្ដាម​ល្អៗ​ឲ្យ​ភ្ញៀវ​ទេសចរ​ទិញ។។

៥-ក្រុម​អ្នក​ទេសចរ​ពី​ទីក្រុង​ភ្នំពេញ កំពុង​តែ​ជ្រើសរើស​ក្ដាម ចេញ​ពី​ទ្រុង​ក្ដាម។

៦-អ្នក​លក់​ទឹកត្រី ទឹក​ម្ទេស រង់ចាំ​អតិថិជន​ទិញ​នៅ​ឯ​ផ្សារ​ក្ដាម។

៧-ភ្ញៀវ​ទេសចរ​កំពុង​តែ​ចរចា​តម្លៃ​ទិញ​មឹក​នៅ​ឯ​ផ្សារ​ក្ដាម​ខេត្ត​កែប។

៨-ក្រៅ​ពី​លក់​ម្ហូប​សមុទ្រ នៅ​ឯ​ផ្សារ​ក្ដាម ខេត្ត​កែប ក៏​មាន​លក់​វត្ថុ​អនុស្សាវរីយ៍ ធ្វើ​អំពី​សំបក​ខ្យង ឬ​ផ្កាថ្ម​ផ្សេងៗ​ដែរ។

៩-ក្រុម​អ្នក​ទេសចរ​កំពុង​តែ​រក​ទិញ​បង្គា​ក្រៀម នៅ​ឯ​ផ្សារ​ក្ដាម ខេត្ត​កែប។

១០-អ្នក​លក់​កំពុង​រើស​មឹក​ឲ្យ​អ្នក​ទិញ។

១១-ភ្ញៀវ​ទេសចរ​កំពុង​រង់ចាំ​ក្ដាម និង​បង្គា ដែល​ពួក​គាត់​ជួល​គេ​ចម្អិន​ឲ្យ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។