គម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះ បានបង្កើតការព្រួយបារម្ភសម្រាប់ប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គ ជាពិសេសសម្រាប់ប្រទេសដែលស្ថិតនៅខ្សែទឹកខាងក្រោមនៃទន្លេមេគង្គ គឺកម្ពុជានិងវៀតណាម ព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀត។ ពួកគេព្រួយបារម្ភថា ទំនប់ដនសាហុង នឹងអាចធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋ ការប្រែប្រួលនៃកម្រិតទឹកទន្លេមេគង្គ និងផ្លូវសម្រាប់ត្រីធ្វើចរាចរណ៍ឆ្លងកាត់ ជាពិសេសនៅរដូវប្រាំង ហើយក៏អាចធ្វើឲ្យប៉ះពាល់ដល់ជីវិតត្រីផ្សោតទន្លេមេគង្គ ដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែង និងក្រចេះ នៃប្រទេសកម្ពុជា៕
