ពលរដ្ឋ​ខេត្ត​សៀមរាប​តវ៉ា​បិទ​ផ្លូវ​ទាមទារ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដីធ្លី

នៅ​ព្រឹក​ថ្ងៃ​ទី១៧ ខែ​ឧសភា ក្រុម​ប្រជាពលរដ្ឋ​មក​ពី​ភូមិ​តាពេន ភូមិ​ស្គន់ និង​ភូមិ​ត្បែង ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប បាន​នាំគ្នា​តវ៉ា​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦ ម្ដុំ​ភូមិ​អង្គ្រង ឃុំ​កន្ទ្រាំង ស្រុក​ប្រាសាទបាគង ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ​មក​ហើយ។ រូបថត​ថ្ងៃ​ទី១៧ ខែ​ឧសភា ឆ្នាំ​២០១៣ ដោយ ហង្ស សាវយុត

១-ក្រុម​ប្រជាពលរដ្ឋ​នាំគ្នា​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦។

២-លោក នី សារុន ជា​អ្នក​ភូមិ​ស្គន់ ស្រែក​តវ៉ា​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដីធ្លី។

៣-ក្រុម​អ្នក​ភូមិ​យក​បន្លា​ឫស្សី និង​គោយន្ត​ជាច្រើន​គ្រឿង ដាក់​រាំង​ទទឹង​កំណាត់​ផ្លូវ​ជាតិ​លេខ​៦។

៤-ក្រុម​អ្នក​ភូមិ​បង្ហាញ​បដា​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ និង​ធ្វើ​ការ​វាស់វែង​ដី​ផ្ដល់​កម្មសិទ្ធិ។

៥-លោក ស្រី យូរ៉ា មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប ចរចា​ជាមួយ​ពលរដ្ឋ។

៦-កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប បំបែក​ក្រុម​ប្រជាពលរដ្ឋ​ពី​លើ​កំណាត់​ផ្លូវ​ជាតិ។

៧-លោក​ឧត្តមសេនីយ៍ សត ណាឌី ស្នងការ​នគរបាល​ខេត្ត​សៀមរាប ជួប​ចរចា​ជាមួយ​តំណាង​អ្នក​តវ៉ា។

៨-លោក ម៉ឹង វុឌ្ឍី អភិបាល​ស្រុក​បន្ទាយស្រី នៅ​ក្នុង​ពេល​ជួប​សម្ភាស​ជាមួយ​ក្រុម​អ្នក​កាសែត។

៩-មន្ត្រី​ប៉ូលិស និង​អាជ្ញាធរ​ខេត្ត​សៀមរាប ជួប​ប្រជុំ​ជាមួយ​តំណាង​អ្នក​តវ៉ា។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។