ជីវភាព​ពលរដ្ឋ​ក្រោយ​បណ្ដេញ​ចេញ​នៅ​ខេត្ត​ព្រះសីហនុ

ប្រជាពលរដ្ឋ​ចំនួន ៨៣​គ្រួសារ ក្នុង​ចំណោម ១០៧​គ្រួសារ នៅ​ក្នុង​សហគមន៍​ស្ពានឆេះ ក្រុម​ទី១ ភូមិ​៦ សង្កាត់​លេខ៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែល​អាជ្ញាធរ​ខេត្ត​រុះរើ​លំនៅឋាន និង​បណ្ដេញ​ចេញ​តាំង​ពី​ខែ​មេសា ឆ្នាំ​២០០៧ បច្ចុប្បន្ន​ពួក​គាត់​បាន​តាំង​ទីលំនៅ​ថ្មី​នៅ​តាម​ដង​ផ្លូវ ស្ថិត​ក្នុង​សហគមន៍​ស្ពានឆេះ ដដែល មាន​ចម្ងាយ​ប្រមាណ ៥០​ម៉ែត្រ​ពី​លំនៅឋាន​ចាស់។

ពលរដ្ឋ​ទាំង​នោះ កំពុង​តែ​រស់នៅ​ក្នុង​ស្ថានភាព​ក្រ​លំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ គ្មាន​ទឹក​ស្អាត​ប្រើប្រាស់ គ្មាន​សាលា​រៀន និង​គ្មាន​ភ្លើង​អគ្គិសនី​ឡើយ។ អ្នក​ភូមិ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត អនុវត្ត​តាម​ការ​សន្យា​ជាមួយ​ប្រជាពលរដ្ឋ ដែល​ថា​ផ្ដល់​ទី​ជម្រក​ស្រប​ច្បាប់​ឲ្យ​ពួក​គាត់​ចំនួន ២​អាណត្តិ​មក​នោះ។ រូបថត​ថ្ងៃ​ទី៣០ ខែ​ឧសភា ឆ្នាំ​២០១៣ ដោយ ខែ សុណង

១-ទិដ្ឋភាព​ផ្ទះ​ពលរដ្ឋ​តាំង​ទីលំនៅ​ថ្មី​ក្នុង​សហគមន៍​ស្ពានឆេះ។

២-ពលរដ្ឋ​រស់នៅ​ទីតាំង​ថ្មី​ខាង​មុខ​ដី​កម្មសិទ្ធិ​ឯកជន​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​បណ្ដេញ​ចេញ។

៣-ពលរដ្ឋ​រស់នៅ​ទីតាំង​ថ្មី​ខាង​មុខ​ដី​កម្មសិទ្ធិ​ឯកជន​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​បណ្ដេញ​ចេញ។

៤-លោកស្រី ស៊ុត ឌីន ជា​ស្ត្រី​មេម៉ាយ​មាន​កូន ៥​នាក់ ប្រកប​របរ​ត្បាញ​កន្ទេល​លក់។

៥-ស្ត្រី​ចំណាស់​កំពុង​ដង​ទឹក​អណ្ដូង​យក​ទៅ​ប្រើប្រាស់។

៦-កុមារ​ពីរ​នាក់​កំពុង​ដង​ទឹក​អណ្ដូង​ងូត។

៧-ទឹក​ដែល​ពលរដ្ឋ​ដង​ពី​អណ្ដូង​យក​មក​រក្សា​ទុក​ប្រើប្រាស់។

៨-យុវតី​ងូត​ទឹក​ឲ្យ​កុមារ​ក្បែរ​អណ្ដូង។

៩-លោកស្រី ឈន ស៊្រាង ជា​ស្ត្រី​មេម៉ាយ មាន​កូន ៤​នាក់ កំពុង​ដាំ​បាយ​ចំហុយ​ផ្អក​ជា​អាហារ។

១០-ពលរដ្ឋ​បញ្ចូល​គោ​ក្របី​ដាក់​ក្នុង​ទ្រុង។

១១-អតីត​ដី​ប្រជាពលរដ្ឋ​រស់នៅ ដែល​អាជ្ញាធរ​បណ្ដេញ​ចេញ​ត្រូវ​គេ​ធ្វើ​របង​ថ្ម​ព័ទ្ធ​ជុំវិញ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។