កម្មករ​រាប់​ពាន់​នាក់​ហែ​ក្បួន​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ

កម្មករ​រាប់​ពាន់​នាក់​បាន​ចូលរួម​ដង្ហែ​ក្បួន​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​សៅរ៍ ទី​១ ខែ​ឧសភា​នេះ។

ទស្សនា​​វីដេអូ​នៅ​វឹបសាយថ៍ YouTube

ដោយឡែក​ក្រុម​កម្មករ និង​គ្រូ​បង្រៀន​ប្រមាណ​ជាង ២០០​នាក់​របស់​សហភាព​សហជីព​កម្ពុជា ដែល​ដឹក​នាំ​ក្បួន​ដោយ​លោក រ៉ុង ឈុន និង​លោក ជា មុនី បាន​ដង្ហែ​ញត្តិ​ទាមទារ​របស់​កម្មករ និង​គ្រូ​បង្រៀន​ទៅ​ជូន​តំណាង​រាស្ត្រ ពី​មុខ​តុលាការ​កំពូល អតីត​រដ្ឋ​សភា​ចាស់ ទៅ​រដ្ឋ​សភា​ថ្មី ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន ហើយ​ត្រូវ​អាជ្ញាធរ​រាយ​កម្លាំង​នគរបាល​រារាំង​ការ​ដើរ​ដង្ហែ​ក្បួន​នោះ។ ប៉ុន្តែ​ការ​រារាំង​របស់​ក្រុម​អាជ្ញាធរ​មិន​អាច​ទប់​ជាប់​នូវ​ក្បួន​ដង្ហែ​របស់​កម្មករ ដែល​គេ​មាន​គោលដៅ​រួច​ជា​ស្រេច​នោះ​ឡើយ៕