ញត្តិរបស់សហជីពកម្មករសម្រាប់ទិវាពលកម្មអន្តរជាតិនេះ មាន ១៣ចំណុច។ ក្នុងនោះ រួមមានការទាមទារដំឡើងប្រាក់ខែកម្មករយ៉ាងហោចណាស់ ១៥០ដុល្លារ សម្រាប់មន្ត្រីរាជការ ដំឡើងប្រាក់ខែឲ្យបាន ១លានរៀល ស្នើឲ្យរដ្ឋាភិបាលបញ្ចុះតម្លៃសាំង ព្រមទាំងទាមទារលក្ខខណ្ឌការងារល្អមួយចំនួនទៀត។

១-កម្មករកម្មការិនីជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ។

២-កម្មករតែងខ្លួនតំណាងថៅកែក្រុមហ៊ុន និងតំណាងកម្មករ។

៣-កម្មករលើកបដារូបភាពគូររៀបរាប់ពីប្រាក់ខែចាយមិនគ្រប់។

៤-អ្នកធ្វើការក្នុងវិស័យកម្សាន្តសប្បាយ ចូលរួមហែឲ្យឈប់រើសអើងលើស្ត្រី។

៥-កម្មករកម្មការិនីជួបជុំគ្នានៅទីលានប្រជាធិបតេយ្យស្រែកទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួល។

៦-មេដឹកនាំសហភាពសហជីព និងសមាគម មុនចេញក្បួនដង្ហែនៅទីលានប្រជាធិបតេយ្យ។

៧-កម្មករកម្មការិនីចាប់ផ្ដើមហែចេញពីទីលានប្រជាធិបតេយ្យ។

៨-កម្មករកម្មការិនីចាប់ផ្ដើមហែចេញពីទីលានប្រជាធិបតេយ្យ។

៩-ក្រុមគ្រួសារ ប៊ន សំណាង និង សុខ សំអឿន មកចូលរួមហែក្បួនទាមទារដោះលែងអ្នកទាំងពីរ។

១០-ប្រជាពលរដ្ឋរង់ចាំក្បួនដង្ហែតាមផ្លូវលេខ១០៨។

១១-ក្រុមកម្មករហែក្បួនធ្វើពិធីប្រោះព្រំនៅតាមដងវិថីព្រះស៊ីសុវត្ថិ ខាងមុខព្រះបរមរាជវាំង។

១២-រថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿង ត្រូវសាលារាជធានីចតត្រៀមនៅក្បែររដ្ឋសភា។

១៣-ក្រុមកម្មករជិះឡានចូលរួមហែក្បួន។

១៤-កម្មករហែក្បួនតាមវិថីស៊ីសុវត្ថិខាងមុខព្រះបរមរាជវាំង។

១៥-កម្មករហែក្បួន និងឈប់ធ្វើពិធីបួងសួងខាងមុខព្រះបរមរាជវាំង។

១៦-កម្មករក្នុងវិស័យកាត់ដេរទាមទារអោយនិយោជកបញ្ឈប់ការបង្ខំអោយថែមម៉ោង។

១៧-គ្រូបង្រៀនទាមទារអោយរដ្ឋាភិបាលចាត់វិធានការចំពោះអំពើពុករលួយ។

១៨-អ្នកប្រកបរបរមិនផ្លូវការទាមទាររកដំណោះស្រាយចំពោះកន្លែងលក់ដូរតាមដងផ្លូវ។

១៩-ក្រុមសហជីពកម្មករ អង្គការមិនមែនរដ្ឋាភិបាល និងព្រះសង្ឃរួមគ្នាទាមទារសិទ្ធិការងារ។

២០-កម្មករក្នុងវិស័យកាត់ដេរបង្ហាញពីប្រវត្តិរោងចក្រកាត់ដេរនៅកម្ពុជា។

២១-កម្មករក្នុងវិស័យកាត់ដេរបង្ហាញពីប្រវត្តិរោងចក្រកាត់ដេរនៅកម្ពុជា។

២២-កម្មករនិយោជិតនាំគ្នាតវ៉ាដាក់ញត្តិនៅរដ្ឋសភា។

២៣-កម្មករក្នុងវិស័យកាត់ដេរបង្ហាញពីសារសំខាន់កម្មកររោងចក្រនៅកម្ពុជា។

២៤-កម្មករក្នុងវិស័យកាត់ដេរបង្ហាញពីសារសំខាន់កម្មកររោងចក្រនៅកម្ពុជា។

២៥-ទាមទារសិទ្ធិ និងភាពយុត្តិធម៌សម្រាប់ស្ត្រី។

២៦-អ្នករកស៊ីផ្លូវភេទ ជាផ្នែកមួយនៃដំណោះស្រាយ។

២៧-បញ្ឈប់ការរើសអើងទៅលើស្ត្រីរកស៊ីផ្លូវភេទ។

២៨-កម្មករទាមទារអោយស្ត្រីមានផ្ទៃពោះបានសម្រាក១ម៉ោងក្នុង១ថ្ងៃ។

២៩-កម្មករបង្ហាញរូបគំនូរពីជីវភាពកម្មករ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
