ក្រុមអ្នកចូលរួមទាំងអស់បានដង្ហែក្បួនមួយជុំនៅមុខសួនច្បាររដ្ឋសភា ដើម្បីយកញត្តិដាក់ជូនដល់រដ្ឋសភា សុំអន្តរាគមន៍បញ្ឈប់ការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ និងត្រួតពិនិត្យលើក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ដែលកំពុងប្រតិបត្តិការនៅកម្ពុជា។ ខាងក្រោមនេះជារូបភាពខ្លះនៃទិវាបរិស្ថានពិភពលោកលើកទី៤១ ធ្វើឡើងដោយក្រុមយុវជននៅមុខរដ្ឋសភា។ រូបភាពដោយ មុំ សុផុន

១-ក្រុមយុវជនដែលស្រឡាញ់បរិស្ថានដង្ហែក្បួននៅមុខរដ្ឋសភា។

២-ក្រុមយុវជនលើកផ្ទាំងបដា និងរូបគំនូរបង្ហាញពីការប៉ះពាល់ដល់បរិស្ថាន។

៣-ក្រុមយុវជនបង្ហាញពីគំនូរវិនាសកម្មព្រៃឈើនៅកម្ពុជា។

៤-យុវជនគូររូបស្លឹកឈើពណ៌ខៀវនៅលើផ្ទៃមុខជាសញ្ញាសម្គាល់ដល់ការស្រលាញ់ និងការពារបរិស្ថាន។

៥-ក្រុមយុវជនពាក់រូបមុខសត្វព្រៃ បង្ហាញថា សត្វទាំងនោះកំពុងវិនាស។

៦-ក្រុមយុវជនលើកបដាសុំឲ្យរដ្ឋាភិបាលអន្តរាគមន៍បញ្ឈប់ការកាប់បំផ្លាញព្រៃឈើ។

៧-ក្រុមយុវជនបង្ហាញពីការបាត់បង់សត្វព្រៃ និងព្រៃឈើ។

៨-អ្នករៀបចំកម្មវិធីកំពុងថ្លែងទៅកាន់អ្នកចូលរួមពីសារប្រយោជន៍នៃការការពារបរិស្ថាន និងព្រៃឈើ។

៩-យុវជនម្នាក់ក្នុងចំណោមមនុស្សជិត ៣០០នាក់ ពាក់មុខរូបដំរី ស្រែកទាមទារឲ្យថែរក្សាព្រៃឈើ។

១០-ក្រុមយុវជនបង្ហាញពីការបាត់បង់សត្វព្រៃ និងព្រៃឈើ។

១១-ក្រុមយុវជនបង្ហាញពីគំនូរវិនាសកម្មព្រៃឈើនៅកម្ពុជា។

១២-ក្រុមអ្នកធ្វើទិវាបរិស្ថានពិភពលោកកំពុងតែដាក់ញត្តិនៅរដ្ឋសភា។

១៣-ក្រុមអ្នកធ្វើទិវាបរិស្ថានពិភពលោកកំពុងតែដាក់ញត្តិនៅរដ្ឋសភា។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
