ទិវា​បរិស្ថាន​ពិភពលោក​លើក​ទី​៤១

ក្រុម​សិស្ស និស្សិត និង​មន្ត្រី​​សមាគម សហព័ន្ធ សរុប​មាន​គ្នា​ជិត ៣០០​នាក់ បាន​នាំ​គ្នា​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​ពិភពលោក​លើក​ទី​៤១ នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ​២០១៣។

ក្រុម​អ្នក​ចូលរួម​ទាំងអស់​បាន​ដង្ហែ​ក្បួន​មួយ​ជុំ​នៅ​មុខ​សួន​ច្បារ​រដ្ឋសភា ដើម្បី​យក​ញត្តិ​ដាក់​ជូន​ដល់​រដ្ឋសភា សុំ​អន្តរាគមន៍​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់ និង​ត្រួត​ពិនិត្យ​លើ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​កំពុង​ប្រតិបត្តិ​ការ​នៅ​កម្ពុជា។ ខាង​ក្រោម​នេះ​ជា​រូបភាព​ខ្លះ​នៃ​ទិវា​បរិស្ថាន​ពិភពលោក​លើក​ទី​៤១ ធ្វើ​ឡើង​ដោយ​ក្រុម​យុវជន​នៅ​មុខ​រដ្ឋសភា។ រូបភាព​ដោយ មុំ សុផុន

១-ក្រុម​យុវជន​ដែល​ស្រឡាញ់​បរិស្ថាន​ដង្ហែ​ក្បួន​នៅ​មុខ​រដ្ឋសភា។

២-ក្រុម​យុវជន​លើក​ផ្ទាំង​បដា និង​រូប​គំនូរ​បង្ហាញ​ពី​ការ​ប៉ះពាល់​ដល់​បរិស្ថាន។

៣-ក្រុម​យុវជន​បង្ហាញ​ពី​គំនូរ​វិនាសកម្ម​ព្រៃ​ឈើ​នៅ​កម្ពុជា។

៤-យុវជន​គូរ​រូប​ស្លឹក​ឈើ​ពណ៌​ខៀវ​នៅ​លើ​ផ្ទៃ​មុខ​ជា​សញ្ញា​សម្គាល់​ដល់​ការ​ស្រលាញ់ និង​ការពារ​បរិស្ថាន។

៥-ក្រុម​យុវជន​ពាក់​រូប​មុខ​សត្វ​ព្រៃ បង្ហាញ​ថា សត្វ​ទាំង​នោះ​កំពុង​វិនាស។

៦-ក្រុម​យុវជន​លើក​បដា​សុំ​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ។

៧-ក្រុម​យុវជន​បង្ហាញ​ពី​ការ​បាត់​បង់​សត្វ​ព្រៃ និង​ព្រៃ​ឈើ។

៨-អ្នក​រៀបចំ​កម្មវិធី​កំពុង​ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ពី​សារប្រយោជន៍​នៃ​ការ​ការពារ​បរិស្ថាន និង​ព្រៃ​ឈើ។

៩-យុវជន​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ជិត ៣០០​នាក់ ពាក់​មុខ​រូប​ដំរី ស្រែក​ទាមទារ​ឲ្យ​ថែ​រក្សា​ព្រៃ​ឈើ។

១០-ក្រុម​យុវជន​បង្ហាញ​ពី​ការ​បាត់​បង់​សត្វ​ព្រៃ និង​ព្រៃ​ឈើ។

១១-ក្រុម​យុវជន​បង្ហាញ​ពី​គំនូរ​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា។

១២-ក្រុម​អ្នក​ធ្វើ​ទិវា​បរិស្ថាន​ពិភពលោក​កំពុង​តែ​ដាក់​ញត្តិ​នៅ​រដ្ឋសភា។

១៣-ក្រុម​អ្នក​ធ្វើ​ទិវា​បរិស្ថាន​ពិភពលោក​កំពុង​តែ​ដាក់​ញត្តិ​នៅ​រដ្ឋសភា។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។