មនុស្ស​១១​នាក់​រង​របួស​ដោយសារ​ផ្ទុះ​គ្រាប់​នៅ​ព្រះវិហារ

នៅ​ខេត្ត​ព្រះវិហារ សិស្ស​សាលា​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ និង ៩​នាក់​ផ្សេង​ទៀត​ បាន​រង​របួសស្រាល ដោយសារ​ការ​ផ្ទុះ​ក្បាល​គ្រាប់​កាំភ្លើង​ធំ​ដែល​នៅ​សេសសល់​ពី​សង្គ្រាម។

លោក ឡាញ់លី សៀវឡេង ជា​អធិការ​នគរបាល​ស្រុក​គូលែន បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ នៅ​សាលា​បឋមសិក្សា «កោះ​កែរ» ស្រុក​គូលែន បន្ទាប់​ពី​មាន​ក្មេង​បាន​ទៅ​រើស​​ក្បាល​គ្រាប់​ផ្លោង​ធុន ៦០​មិល្លីម៉ែត្រ ១​គ្រាប់ យក​មក​លេង ហើយ​បាន​ផ្ទុះ​នៅ​ក្នុង​ថ្នាក់​រៀន​ដែល​មាន​សិស្ស​ជា​ច្រើន​នាក់​នៅ​ក្នុង​នោះ។

ប៉ូលិស​​បាន​ឱ្យ​ដឹង​ថា ព្រៃ​ដែល​ក្មេង​បាន​ចូល​ទៅ​​​រើស​គ្រាប់​មក​លេង​នោះ​នៅ​មាន​សេសសល់​គ្រាប់​មិន​ទាន់​ផ្ទុះ​មួយ​ចំនួន​ទៀត ហើយ​​ក្រុម​សកម្មភាព​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​ កំពុង​បញ្ជូន​កម្លាំង​ចូល​ទៅ​កាន់​តំបន់​ព្រៃ​នោះ ដើម្បី​រុករក និង​បោស​សំអាត​គ្រាប់​សេសសល់​ទាំង​នោះ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។