១២គណបក្សចូលរួមក្នុងការបោះឆ្នោតខែកក្កដា ២០០៨នេះ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប. បានឲ្យដឹងថា មកទល់នឹងថ្ងៃច័ន្ទនេះ ដែលជាថ្ងៃចុងក្រោយ កំណត់ឲ្យគណបក្សនានាចុះឈ្មោះចូលរួម ការប្រកួតប្រជែងក្នុងការបោះឆ្នោតសាកលខែកក្កដាខាងមុខនេះ គ.ជ.ប. បានអនុម័តទទួលស្គាល់ការសុំចុះឈ្មោះរបស់គណបក្សនយោបាយចំនួន១២ ពីគណបក្សនយោបាយដែលមាននៅកម្ពុជា ទាំងអស់ចំនួន៥៧ ។
ដោយ សាន សុវិទ្យ
ក្នុងសន្និសីទកាសែតនាទីស្នាក់ការបក្សដើម្បីប្រកាសការសម្រេចចិត្តរបស់គណបក្សសមរង្ស៊ីចូលរួមការបោះឆ្នោតខាងមុខនេះ លោកប្រធានគណបក្សប្រឆាំងបានប្រាប់សាធារណជនថា បក្សរបស់លោកបានដាក់ពាក្យពេញតាមលក្ខណៈត្រឹមត្រូវទាំងអស់ ដូច្នេះហើយទើប គ.ជ.ប. ទទួលយកបញ្ជីបេក្ខជនរបស់គណបក្សសមរង្ស៊ីទុកថា ត្រឹមត្រូវ យកជាការបាន ៕