បារាំង​២​នាក់​ត្រូវ​តុលាការ​ខ្មែរ​ចោទ​ប្រកាន់​ពី​បទ​រួម​ភេទ​ជាមួយ​កុមារ

នៅ​ថ្ងៃ​អាទិត្យ​នេះ ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ក្រុង​ភ្នំពេញ លោក គ្រី សុខ​អ៊ី បាន​ធ្វើការ​ចោទ​ប្រកាន់​ចំពោះ​ជន​ជាតិ​បារាំង ២​នាក់ គឺ Michel Jean Raymond Charlot អាយុ ៦២​ឆ្នាំ និង Claude Jean Pierre Demeret អាយុ ៦០​ឆ្នាំ ពី​បទ​ថា​បាន​ល្បួង​ក្មេង​ក្រោម​អាយុ​ឲ្យ​ធ្វើ​ពេស្យាចារ​និង​ផលិត​រូប​អាស​អាភាស​របស់​កុមារ។

ទី​ភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បាន​ស្រង់​ប្រសាសន៍​លោក​ព្រះ​រាជ​អាជ្ញា​ថា ជន​ជាតិ​បារាំង​ទាំង​២ ត្រូវ​ចាប់​និង​ចោទ​ប្រកាន់ បន្ទាប់​ពី​ប៉ូលិស​បាន​រក​ឃើញ​រូប​ថត​និង​វីដេអូ ដែល​ជន​ទាំង​នេះ បាន​ថត ខណៈ​រួម​ភេទ​ជាមួយ​កូន​ក្មេង៕