អនុប្រធានអង្គការ Torch Medical Center លោកស្រី ម្សាស់ ម៉ារី មានប្រសាសន៍ថា រូបបដិមាព្រះវិស្ណុនោះធ្វើអំពីថ្មភក់ ស្ថិតនៅក្នុងរនាបទសម័យអង្គរ មានកម្ពស់ ៧៨,៥សង់ទីម៉ែត្រ ទទឹង ៣៣សង់ទីម៉ែត្រ និងកម្រាស់ ១៤,៨ សង់ទីម៉ែត្រ។
ចំពោះបដិមាព្រះនាងលក្ស្មីវិញក៏ធ្វើឡើងអំពីថ្មភក់ និងស្ថិតនៅក្នុងរចនាបទសម័យអង្គរដូចគ្នាដែរ។ បដិមាព្រះនាងលក្ស្មីមានកម្ពស់ ៥៦,៨សង់ទីម៉ែត្រ ទទឹង ១៣,៣សង់ទីម៉ែត្រ និងកម្រាស់ ១៣,៧សង់ទីម៉ែត្រ។
អនុប្រធានអង្គការ Torch Medical Center លោកស្រី ម្សាស់ ម៉ារី មានប្រសាសន៍បន្ថែមថា រូបបដិមាទាំងពីរអង្គនេះត្រូវអ្នកស្រុករកឃើញដោយការជីកដីដាំស្ពៃ នៅក្នុងភូមិឃុំខាងលើ ហើយបានប្រគល់មកឲ្យលោកស្រីដើម្បីប្រគល់ជូនស្ថាប័នជំនាញ។
លោកស្រី ម្សាស់ ម៉ារី នឹងយកបដិមាទាំងពីរអង្គនេះទៅប្រគល់ជូនសារមន្ទីរជាតិភ្នំពេញក្នុងពេលឆាប់ៗខាងមុខនេះ៕
