មនុស្ស​៣​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ពោធិ៍សាត់

មនុស្ស ៣​នាក់ បាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង និង ២​នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ នៅ​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៥ ក្នុង​ខេត្ត​ពោធិ៍សាត់។

ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​ពោធិ៍សាត់ លោក រស់ ចំរើន បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​នា​វេលា​ម៉ោង​ប្រមាណ ៤​ទៀប​ភ្លឺ ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១២ ត្រង់​ចំណុច​ភូមិ​ធ្លាម្អម ឃុំ​ត្នោតជុំ ស្រុក​ក្រគរ រវាង​រថយន្ត​កាមរី​ទំនើប និង​ឡាន​កាម៉ាស់​ដឹក​ស៊ីម៉ង់ត៍​ដែល​បើក​បញ្ច្រាស​ទិស​គ្នា។

រថយន្ត​កាមរី មាន​មនុស្ស​ប្រុស ៥​នាក់​ជិះ ក្នុង​នោះ ៤​នាក់​ជា​ប្រជាពលរដ្ឋ​រស់​នៅ​ទីក្រុង​ភ្នំពេញ និង​ម្នាក់​ទៀត​មាន​ទីលំនៅ នៅ​ប៉ោយប៉ែត។ អ្នក​របួស​ធ្ងន់​ទាំង ២​នាក់​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ក្នុង​ទីក្រុង​ភ្នំពេញ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។