មនុស្ស​៣​នាក់​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឧត្ដរមានជ័យ

2012-02-14

មនុស្ស​ចំនួន ៣​នាក់​បាន​ស្លាប់ និង ៣​នាក់​ផ្សេង​ទៀត​រង​របួស​ជា​ទម្ងន់ ដោយសារ​រថយន្ត​ប្រភេទ​ឡិចស៊ិស (Lexus 300) បាន​ក្រឡាប់ នៅ​ចំណុច​ភូមិ​អូរផាល ដែល​មាន​ចម្ងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ ពី​ក្រុង​សំរោង ទី​រួម​ខេត្ត​ឧត្តរមានជ័យ តាម​ផ្លូវ​ពី​ក្រុង​សំរោង ទៅ​ស្រុក​អន្លង់វែង។

ការ​ក្រឡាប់​រថយន្ត​នេះ​កើត​ឡើង​នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១២។

សាក្សី​ដែល​បាន​ដឹង​ហេតុការណ៍​រថយន្ត​ក្រឡាប់​នោះ បាន​និយាយ​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ថា មនុស្ស​ដែល​ស្លាប់ និង​រង​របួស​នោះ​មួយ​ចំនួន​ជា​បុគ្គលិក​កាស៊ីណូ នៅ​អូរស្មាច់។ ហេតុការណ៍​រថយន្ត​ធុន​ឡិចស៊ីស ៣០០ ក្រឡាប់​នោះ កើត​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ ២​រសៀល​ថ្ងៃ​១៤ កុម្ភៈ។

លោក នួន អេត អធិការ​ប៉ូលិស​ក្រុង​សំរោង​បញ្ជាក់​ថា រថយន្ត​នោះ​ដឹក​មនុស្ស​ពី​អូរស្មាច់ ទៅ​លេង​អន្លង់វែង ហើយ​ក៏​មាន​គ្រោះថ្នាក់​តែម្ដង​ទៅ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

ឧបករណ៍រឿង

អ៊ីម៉េល​
ចម្លង​រឿង​នេះ​ទុក
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពេល​ចូល​ឆ្នាំ​ថយ​ចុះ

មនុស្ស​៥​នាក់​ស្លាប់​និង​៣​នាក់​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​បាត់ដំបង

ប៉ូលិស​រៀបចំ​វិធានការ​​ទប់ស្កាត់​ការ​កកស្ទះ​និង​គ្រោះ​ថ្នាក់​ចរាចរណ៍

កម្មករ​រោងចក្រ​២​នាក់​ស្លាប់​និង​ជាង​៥០​នាក់​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍

ក្រឡាប់​ឡាន​នៅ​កោះកុង ស្លាប់​១​នាក់ របួស​ជាង​៤០​នាក់

មនុស្ស​៣​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ពោធិ៍សាត់

មនុស្ស​២៤​នាក់​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ចូល​ឆ្នាំ​ចិន

ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពេល​ភ្ជុំបិណ្ឌ​កើន​ឡើង

សាលា​ក្រុង​ភ្នំពេញ​បង្កើត​ប៉ូលិស​ត្រួត​ពិនិត្យ​ចរាចរណ៍ ​២៤ ​ម៉ោង​លើ​ ២៤ ​ម៉ោង




 
Radio Free Asia
2025 M Street NW, Suite 300
Washington DC 20036, USA
202-530-4900
khmweb@rfa.org