ការក្រឡាប់រថយន្តនេះកើតឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២។
សាក្សីដែលបានដឹងហេតុការណ៍រថយន្តក្រឡាប់នោះ បាននិយាយនៅថ្ងៃទី១៤ កុម្ភៈ ថា មនុស្សដែលស្លាប់ និងរងរបួសនោះមួយចំនួនជាបុគ្គលិកកាស៊ីណូ នៅអូរស្មាច់។ ហេតុការណ៍រថយន្តធុនឡិចស៊ីស ៣០០ ក្រឡាប់នោះ កើតឡើងនៅវេលាម៉ោងប្រមាណ ២រសៀលថ្ងៃ១៤ កុម្ភៈ។
លោក នួន អេត អធិការប៉ូលិសក្រុងសំរោងបញ្ជាក់ថា រថយន្តនោះដឹកមនុស្សពីអូរស្មាច់ ទៅលេងអន្លង់វែង ហើយក៏មានគ្រោះថ្នាក់តែម្ដងទៅ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
