ប៉ូលិស​ខ្មែរ​ចាប់​ខ្លួន​បរទេស​៣​នាក់​ពី​បទ​ប៉ុនប៉ង​រត់​ពន្ធ​គ្រឿង​ញៀន

2008-06-30

ជនបរទេស ៣​នាក់ បាន​ត្រូវ​ចាប់​ឃុំ​ខ្លួន រង់ចាំ​ការកាត់ទោស​ពី​បទ​ប៉ុនប៉ង​រត់ពន្ធ​គ្រឿង​ញៀន​ចំនួន ៧៥០​ក្រាម ចេញ​ពី​ប្រទេស​កម្ពុជា ។

លោក ជា ឡេង ប៉ូលិស​ស៊ើបអង្កេត​ពី​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​ថា បុរស​ទាំង​បី​នាក់​នោះ មាន​ឈ្មោះ Steven Bushel សញ្ជាតិ​អង់គ្លេស លោក Sha Hihan សញ្ជាតិ​ប៉ាគិស្ថាន និង​ម្នាក់​ទៀត​ជា​ជន​ជាតិ​តៃវ៉ាន់ សញ្ជាតិ​អាមេរិកាំង ឈ្មោះ Victor Chhan បាន​ត្រូវ​ចាប់​ឃាត់​ខ្លួន កាលពី​យប់​ថ្ងៃ​សុក្រ​សប្តាហ៍​កន្លង​ទៅ​នេះ ក្រោយ​ពី​បាន​រក​ឃើញ​ថ្នាំ​ញៀន អំហ្វេតាមីន ៤៥០​ក្រាម និង​៣០០​ក្រាម​ទៀត ជា​ម្សៅ​ពណ៌​ស​សម្រាប់​ផលិត​គ្រឿង​ញៀន នៅក្នុង​បន្ទប់​សណ្ឋាគារ ដែល​ពួកគេ​ស្នាក់នៅ​នាទីក្រុង​ភ្នំពេញ ។

លោក ជា ឡេង បាន​មាន​ប្រសាសន៍​បន្ត​ថា ក្រុម​ស៊ើបអង្កេត​របស់​លោក​បាន​តាមដាន​សកម្មភាព​ជន​សង្ស័យ​ជួញដូរ​គ្រឿង​ញៀន​ទាំង​បី​នាក់​នោះ អស់​រយៈពេល​ប្រមាណ ៣​ខែ ទើប​បាន​ដឹង​ថា ពួក​គេ​ព្យាយាម​យក​គ្រឿង​ញៀន​ចេញ​ពី​កម្ពុជា ៕

អត្ថបទ​ដែល​ទាក់ទង

ខ្មែរ​ម្នាក់​ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់​នៅ​ក្នុង​ដី​ថៃ​ជាប់​ព្រំដែន​ខេត្ត​បន្ទាយ​មាន​ជ័យ

អាជ្ញាធរ​ខែត្រ​បាត់ដំបង​ស៊ើបអង្កេត​ជុំវិញ​ការស្លាប់​របស់​ជន​ពិការ​ម្នាក់

អតីតនិស្សិត​ខ្មែរ​រៀន​នៅ​បារាំង​ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​កាប់​ទេសចរ​បរទេស​នឹង​កាបិត

បុគ្គលិក​ចំណត​រថយន្ត​នៅ​ស្រុក​ត្បូងឃ្មុំ វាយ​ដំ​លើ​អ្នក​រត់​តាក់ស៊ី

ពលរដ្ឋ​ខ្មែរ​២​នាក់​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ចាប់​ជំរិត​ក្មេង​ជនជាតិ​ថៃ

អាមេរិកាំង​ម្នាក់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​រួមភេទ​ជាមួយ​កុមារ

មនុស្ស​២​នាក់​នៅ​បាត់ដំបង​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ជួញដូរ​គ្រឿង​ញៀន

វិធី​ចិញ្ចឹម​និង​អប់រំ​កូន​កុំ​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន

មន្ត្រី​៧​នាក់​ត្រូវ​បាន​ដក​ហូត​ភារកិច្ច​ព្រោះ​ពាក់ព័ន្ធ​នឹង​សកម្មភាព​កាប់​ឈើ

មេឃុំ​ត្រាង​ស្រុក​កំរៀង​ខេត្ត​បាត់ដំបង​រក្សា​ទុក​អាវុធ​ក្នុង​ផ្ទះ