មន្ត្រី​ស៊ើបអង្កេត​អន្តរជាតិ ៤​រូប នៅ​សាលាក្ដី​ខ្មែរក្រហម​ត្រូវ​បាន​បញ្ចប់​បេសកកម្ម

2008-06-21

ស្របពេល​ដែល​សាលាក្ដី​ខ្មែរ​ក្រហម​កំពុង​ស្វែងរក​ថវិកា​បន្ថែម មាន​សេចក្តី​រាយការណ៍​មួយ​ថា មន្រ្តី​ស៊ើបអង្កេត​អន្តរជាតិ ៤​រូប នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នឹង​ត្រូវ​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​នៅ​ដំណាច់​ឆ្នាំ​នេះ​ហើយ ។

លោក រាជ សម្បត្តិ មន្រ្តី​អ្នកនាំពាក្យ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​បញ្ជាក់​លើ​សេចក្តី​រាយការណ៍​ខាង​លើ​ថា ពិត​ជា​មាន​ដូច្នោះ​មែន ។

ទោះជា​យ៉ាង​ណា​ក្តី លោក​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន សាលាក្តី​នេះ​កំពុង​ខិតខំ​ស្វែងរក​យុត្តិធម៌​សម្រាប់​មនុស្ស​រាប់​លាន​នាក់​ដែល​បាន​ស្លាប់​ក្រោម​ការគ្រប់គ្រង​របស់​ពួក​ខ្មែរ​ក្រហម ហើយ​ការបញ្ចប់​បេសកកម្ម​របស់​មន្ត្រី​ស៊ើបអង្កេត​ទាំង ៤​រូប​នោះ គឺ​ជា​រឿង​ធម្មតា​នៅក្នុង​ស្ថាប័ន​តុលាការ​បែប​នេះ ហើយ​មិន​មាន​ការប៉ះពាល់​អ្វី​ដល់​ការងារ​ស៊ើបអង្កេត​របស់​សាលាក្តី​នេះ​ឡើយ ។

ចំពោះ​មូលហេតុ​ផ្សេង​ៗ លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​ជំនួស​មន្រ្តី​ទាំង​នោះ​បាន​ទេ ដោយ​លោក​លើក​ឡើង​ថា នោះ​ជា​សិទិ្ធឯកជន​របស់​បគ្គល ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​រក​ការធ្វើ​អត្ថាធិប្បាយ​ពី​មន្រ្តី​ទាំង​បួន​រូប​នោះ​បាន​ឡើយ ៕

អត្ថបទ​ដែល​ទាក់ទង

កម្ពុជា​ស្នើ​ឲ្យ​ដាក់​បញ្ចូល​អតីត​គុក​ទួលស្លែង​ជា​សារមន្ទីរ​ចងចាំ​របស់​ពិភពលោក

មន្ត្រី​សាលាក្ដី​ខ្មែរ​ក្រហម​ចង់​ឲ្យ​អាមេរិក​បញ្ជាក់​ច្បាស់​អំពី​ការផ្ដល់​ជំនួយ

សហរដ្ឋ​អាមេរិក​នឹង​ផ្ដល់​ជំនួយ​ថវិកា​ដល់​សាលាក្ដី​ខ្មែរ​ក្រហម

សាក្សី​ក្នុង​សំណុំរឿង ឌុច សុំ​ឲ្យ​មាន​ការការពារ​សន្តិសុខ​និង​អត្តសញ្ញាណ​ក្នុង​សវនាការ

ចៅក្រម​ស៊ើបអង្កេត​និយាយពី​បញ្ហា​បណ្ដឹង​ឧទ្ធរណ៍​តវ៉ា​ចំពោះ​ដីកា​បញ្ជូន​សំណុំរឿង​ឌុច

អ្នក​ស្រាវជ្រាវ​រក​ឃើញ​ឯកសារ​សម្ងាត់​របស់​គុក​ទួលស្លែង

ព្រះរាជ​អាជ្ញា​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ប្ដឹង​ឧទ្ធរណ៍​ករណី ឌុច

លទ្ធផល​កោសល្យ​វិច័យ បង្ហាញ​ថា ឌុច គ្មាន​បញ្ហា​ផ្លូវ​ចិត្ត​ទេ

មណ្ឌល​បុប្ជាណា​ធ្វើ​ពិធី​តាំង​ពិព័រណ៍​រូប​គំនូរ​បង្ហាញ​ពី​របប​ខ្មែរ​ក្រហម

សាលាក្ដី​ខ្មែរ​ក្រហម​សម្រេច​បង្កើត​ក្រុម​ប្រឆាំង​អំពើ​ពុករលួយ