លោក រាជ សម្បត្តិ មន្រ្តីអ្នកនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបញ្ជាក់លើសេចក្តីរាយការណ៍ខាងលើថា ពិតជាមានដូច្នោះមែន ។
ទោះជាយ៉ាងណាក្តី លោកមានប្រសាសន៍ថា បច្ចុប្បន្ន សាលាក្តីនេះកំពុងខិតខំស្វែងរកយុត្តិធម៌សម្រាប់មនុស្សរាប់លាននាក់ដែលបានស្លាប់ក្រោមការគ្រប់គ្រងរបស់ពួកខ្មែរក្រហម ហើយការបញ្ចប់បេសកកម្មរបស់មន្ត្រីស៊ើបអង្កេតទាំង ៤រូបនោះ គឺជារឿងធម្មតានៅក្នុងស្ថាប័នតុលាការបែបនេះ ហើយមិនមានការប៉ះពាល់អ្វីដល់ការងារស៊ើបអង្កេតរបស់សាលាក្តីនេះឡើយ ។
ចំពោះមូលហេតុផ្សេងៗ លោកមិនអាចធ្វើអត្ថាធិប្បាយជំនួសមន្រ្តីទាំងនោះបានទេ ដោយលោកលើកឡើងថា នោះជាសិទិ្ធឯកជនរបស់បគ្គល ។
វិទ្យុអាស៊ីសេរីមិនអាចរកការធ្វើអត្ថាធិប្បាយពីមន្រ្តីទាំងបួនរូបនោះបានឡើយ ៕
