មនុស្ស​៥​នាក់​នៅ​ខណ្ឌ​ឫស្សីកែវ​ស្លាប់​ដោយសារ​ឆក់​ខ្សែ​ភ្លើង

2009-10-30

គ្រួសារ​មួយ​ដែល​មាន​សមាជិក​ចំនួន​៥​នាក់​បាន​ស្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ តុលា ដោយសារ​ឆក់​ខ្សែ​ភ្លើង​ដែល​បាន​ត​ភ្ជាប់​ប្រើប្រាស់​នៅ​ក្នុង​ផ្ទះ​លិច​ទឹក​នៅ​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ ជាយ​ក្រុង​ភ្នំពេញ។

តាម​ប្រភព​មន្រ្តី​ប៉ូលិស​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង អេអេហ្វភី (AFP) ឲ្យ​ដឹង​ថា ជន​រងគ្រោះ​ជា​ឪពុក​ឈ្មោះ ម៉ុក អេន អាយុ​៦៥​ឆ្នាំ បាន​បើក​ទ្វារ​ដែក​ផ្ទះ​ដែល​លិច​ទឹក នៅ​សង្កាត់​ឫស្សីកែវ ហើយ​ទ្វារ​ដែក​នោះ​បាន​ប៉ះ​ជាមួយ​ខ្សែ​ភ្លើង​បាន​បណ្តាល​ឲ្យ​ឆក់​ស្លាប់ ហើយ​ពេល​ជាមួយ​នោះ​កូន​ចំនួន​៤​នាក់​បាន​ស្ទុះ​ទៅ​ជួយ​ឪពុក​បាន​បណ្តាល​ឲ្យ​ខ្សែ​ភ្លើង​ឆក់​ស្លាប់​ទាំង​អស់​គ្នា។

សង្កាត់​ឫស្សីកែវ​ត្រូវ​បាន​លិច​ទឹក​ជា​ច្រើន​ថ្ងៃ​មក​ហើយ ដោយសារ​មាន​ទឹក​ភ្លៀង​ដក់ ហើយ​ប្រព័ន្ធ​លូ​ទឹក​មិន​អាច​ធ្វើ​ឲ្យ​ទឹក​ស្រក​បាន​ឆាប់​រហ័ស៕

មតិ

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។






Please type the characters you see in the image.



មើល​មតិ​ទាំង​អស់.

ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អ្នក​រត់​តាក់ស៊ី​នៅ​បន្ទាយមានជ័យ​ប្ដឹង​ក្រុមហ៊ុន​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​រថយន្ត

ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​ត្រេកអរ​ចំពោះ​ការ​បង្រ្កាប​វង់​ល្បែង

បដិមា​ព្រះ​វិស្ណុ​និង​ព្រះ​នាង​លក្សី្ម​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​កំពង់ចាម

កម្មការិនី​ម្នាក់​ត្រូវ​គេ​សង្ស័យ​ថា​ស្លាប់​ដោយសារ​ខំ​ធ្វើ​ការ​ខ្លាំង​ពេក

អំពើ​ហិង្សា​និង​ការ​រំលោភ​ផ្លូវ​ភេទ​កើន​ឡើង​ក្នុង​ឆ្នាំ​២០០៩

អ្នក​ភូមិ​នៅ​ស្រុក​កណ្ដាលស្ទឹង​រង់ចាំ​លទ្ធផល​ពី​ការ​ចរចា​តម្លៃ​អគ្គិសនី

អាជ្ញាធរ​ខែត្រ​កណ្ដាល​រារាំង​ការ​តវ៉ា​ពី​បញ្ហា​ភ្លើង​ឡើង​ថ្លៃ

ប៉ូលិស​ប៉ុស្តិ៍​នៅ​អន្លង់វែង​រង​ការ​ចោទ​ថា​អនុវត្ត​ច្បាប់​មិន​សមរម្យ

អ្នក​ភូមិ​​ស្នើសុំ​​ធ្វើ​ស្រែ​លើ​ដី​​ដែល​អាជ្ញាធរ​ហាមឃាត់​​ឡើង​វិញ

ស្រ្ដី​ម្នាក់​អះអាង​ថា​ជា​ម្ដាយ​បង្កើត​របស់​កុមារី​ដែល​ត្រូវ​ម្ដាយ​ចិញ្ចឹម​ធ្វើ​បាប