តាមប្រភពមន្រ្តីប៉ូលិសបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង អេអេហ្វភី (AFP) ឲ្យដឹងថា ជនរងគ្រោះជាឪពុកឈ្មោះ ម៉ុក អេន អាយុ៦៥ឆ្នាំ បានបើកទ្វារដែកផ្ទះដែលលិចទឹក នៅសង្កាត់ឫស្សីកែវ ហើយទ្វារដែកនោះបានប៉ះជាមួយខ្សែភ្លើងបានបណ្តាលឲ្យឆក់ស្លាប់ ហើយពេលជាមួយនោះកូនចំនួន៤នាក់បានស្ទុះទៅជួយឪពុកបានបណ្តាលឲ្យខ្សែភ្លើងឆក់ស្លាប់ទាំងអស់គ្នា។
សង្កាត់ឫស្សីកែវត្រូវបានលិចទឹកជាច្រើនថ្ងៃមកហើយ ដោយសារមានទឹកភ្លៀងដក់ ហើយប្រព័ន្ធលូទឹកមិនអាចធ្វើឲ្យទឹកស្រកបានឆាប់រហ័ស៕
