ជន​ប៊ែលហ្ស៉ិក​ម្នាក់​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​កាត់បន្ថយ​ទោស

ជនជាតិ​ប៊ែលហ្ស៉ិក​ម្នាក់ អាយុ​៤៨​ឆ្នាំ ដែល​តុលាការ​កម្ពុជា​កាត់​ទោស​ឲ្យ​ជាប់គុក​ចំនួន​១៨​ឆ្នាំ ក្នុង​ករណី​រំលោភ​ផ្លូវភេទ​ទៅ​លើ​កុមារ​ខ្មែរ​កន្លង​មក ត្រូវ​បាន​សាលា​ឧទ្ធរណ៍​កាត់បន្ថយ​ទោស​ឲ្យ​មក​នៅ​ត្រឹម​៣​ឆ្នាំ ដោយ​សំអាង​ច្បាប់​ថ្មី ។

ចំណែក​ច្បាប់​ថ្មី​ដែល​សាលាឧទ្ធរណ៍​ប្រើ​ក្នុង​ការបន្ថយ​ទោស​នោះ​គឺ​ការប្រព្រឹត្ត​មិន​គប្បី​ទៅ​លើ​កុមារ ។

ឈ្មោះ Phillippe Dessart ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​កាលពី​ឆ្នាំ ២០០៦ នៅ​ផ្ទះ​សំណាក់​មួយ​ជាមួយ​ក្មេង​ប្រុស​អាក្រាត​កាយ​អាយុ​១៣​ឆ្នាំ ៕