កម្ពុជា​នឹង​ដាក់​ទូត​ប្រចាំ​នៅ​ប្រទេស​គូវ៉េត

កម្ពុជា​បាន​សម្រេច​ថា​នឹង​ធ្វើការ​ដាក់​ទូត​ប្រចាំ​នៅ​ប្រទេស​គូវ៉េត និង​សង្ឃឹម​ថា​ប្រទេស​នៅ​មជ្ឈិម​បូព៌ា​មួយ​នេះ នឹង​អាច​ជួយ​កម្ពុជា​ក្នុង​ការអភិវឌ្ឍ​ប្រទេស ។

ការសម្រេច​ដាក់​ទូត​នេះ​បាន​ឲ្យ​ដឹង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ថ្ងៃ​សុក្រ​នេះ​ពី​កិច្ចប្រជុំ​នៅ​គណៈរដ្ឋមន្ត្រី និង​បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​ឲ្យ​ដឹង​ថា ប្រទេស​គូវ៉េត​បាន​ឲ្យ​កម្ពុជា​ខ្ចី​ប្រាក់​ចំនួន​៥៤៨​លាន​ដុល្លារ​ដើម្បី​ការអភិវឌ្ឍ​គម្រោង​កសិកម្ម​និង​ការកសាង​ផ្លូវ ៕