សាលាក្តី​ខ្មែរក្រហម​បាត់​បង់​ប្រាក់​ជាង​១​សែន​ដុល្លារ

ដោយសារតែ​ការ​ចោទប្រកាន់​របស់​អង្គការ គំរោង​យុត្តិធម៌​សង្គម​សេរី អូ​អេស​ជេ​អាយ បាន​ធ្វើ​ឲ្យ​សាលាក្តី​ខ្មែរក្រហម បាត់បង់​ប្រាក់​ចំនួន​១​សែន​២​ម៉ឺន​ដុល្លារ ។

មន្ត្រី​អ្នក​នាំពាក្យ​សាលាក្តី លោក រាជ សម្បត្តិ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​នេះ​ថា ប្រាក់​ដែល​បាត់បង់​នោះ គឺ​បាន​ចំណាយ​ទៅ​លើ​ការ​ជម្រះ​បញ្ជី ពាក់​ព័ន្ធ​នឹង​ការ​ចោទ​របស់​អង្គការ អូ​អេស​ជេ​អាយ ដែល​ចោទ​ថា មាន​អំពើ​ពុករលួយ​ក្នុង​មន្ត្រី​អង្គជំនុំជម្រះ​វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា ។

លោក រាជ្យ សម្បត្តិ បាន​ថ្លែង​ថា ការ​ធ្វើ​សន្និសីទ​កាសែត​នៅ​ថ្ងៃ​នេះ បាន​បង្ហាញ​ថា​ក្រោយ​ការ​ស៊ើបអង្កេត​ជាង​មួយ​ឆ្នាំ ដែល​ចំណាយ​លុយ​ជាង​១​សែន​ដុល្លារ​មក​នេះ បាន​បង្ហាញ​ថា មិន​មាន​អំពើ​ពុករលួយ ដូច​ការ​ចោទប្រកាន់​នោះ​ឡើយ ៕