អតីតទាហានខ្មែរក្រហមឈ្មោះ ស៊ិន ដន មានអាយុ៥២ឆ្នាំ ត្រូវតុលាការក្រុងភ្នំពេញបានចោទប្រកាន់កាលពីថ្ងៃអង្គារកន្លងមក ពីបទសម្លាប់លោក Christopher Howes នៃអង្គការដោះមីនឈ្មោះ Mine Advisory Group និងអ្នកបកប្រែជាតិខ្មែរម្នាក់ឈ្មោះ ហួន ហួត កាលពីឆ្នាំ១៩៩៦ នៅក្នុងខេត្តសៀមរាប ។
លោក Christopher Howes និងសហការីអ្នកដោះមីនរបស់លោកមួយក្រុមបានត្រូវខ្មែរក្រហមចាប់បង្ខាំងខ្លួនខណៈកំពុងធ្វើការដោះមីន ។ លោក Christopher នាពេលនោះបានសុំឲ្យខ្មែរក្រហមដោះលែងសហការីរបស់លោកទាំងអស់ដោយទុកតែរូបលោកនិងអ្នកបកប្រែរបស់លោកជាថ្នូរ ៕
