កាលពីមុនតុលាការបានឃុំអ្នកទាំងនោះក្នុងបន្ទប់ដាច់ដោយឡែកពីគ្នាមិនឲ្យមានការទាក់ទង។ ក្រោយមកតុលាការបានអនុញ្ញាតឲ្យលោក អៀង សារី ជួបប្រពន្ធ គឺអ្នកស្រី អៀង ធីរិទ្ធ ព្រោះមានការទាមទារ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP សេចក្តីសម្រេចរបស់សាលាក្តីខ្មែរក្រហមកាលពីថ្ងៃសុក្រមុននោះធ្វើឡើងដើម្បីបញ្ចប់ការដាក់ជនសង្ស័យដាច់ពីគ្នា ព្រោះខា្លចឃុបឃិតគ្នាដាក់សម្ពាធលើសាក្សីឬជនរងគ្រោះ៕
