សេចក្តីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថាដំណើរការរបស់អង្គសវនាការនឹងត្រូវបានអនុញ្ញាតឲ្យធ្វើការចាក់ផ្សាយបន្តផ្ទាល់តាមស្ថានីយវិទ្យុទូរទស្សន៍នានាជូនសាធារណជនបានស្តាប់និងទស្សនា ។
សវនាការនេះនឹងចាប់ផ្តើមពីម៉ោង៩ព្រឹកនៅអគាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលស្ថិតនៅឯសង្កាត់ចោមចៅ រាជធានីភ្នំពេញ ៕
