ឆ្នាំថ្មី ឆ្នាំមមីនេះ សង្ក្រាន្តចូលមកដល់នៅថ្ងៃច័ន្ទ ទី១៤ ខែមេសា វេលាម៉ោង ៨ និង ៧នាទីព្រឹក។ប៉ុន្តែពលរដ្ឋខ្មែរ-អាមេរិកាំង នៅតំបន់វ៉ាស៊ីនតោន ឌីស៊ី រួមមានរដ្ឋធានីវ៉ាស៊ីនតោន (Washington DC) រដ្ឋវឺជីនៀ (Virginia) និងរដ្ឋម៉ារីឡិន (Maryland) បាននាំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីរយៈពេលពីរថ្ងៃមុន។
ពុទ្ធិកសមាគមខ្មែរនៅរដ្ឋម៉ារីឡិន បានចាប់ផ្ដើមប្រារព្ធពិធីចូលឆ្នាំថ្មី ចាប់ពីថ្ងៃសៅរ៍ ទី១២ មេសា រហូតដល់ថ្ងៃពុធ ទី១៦ មេសា នៅឯវត្តពុទ្ធិការាម។
ដោយឡែកសម្រាប់ថ្ងៃអាទិត្យ ទី១៣ ខែមេសា ជាថ្ងៃចុងសប្ដាហ៍ មានពុទ្ធបរិស័ទដែលសម្រាកពីការងារច្រើននោះ វត្តពុទ្ធិការាម បានបង្កើតកម្មវិធីពិសេសមួយចំនួនដូចជា៖ នមស្ការ ព្រះរតនត្រ័យ សមាទានសីល រាប់បាត្រ បង្សុកូល វេរភត្ត សំដែងធម្មទេសនា និងប្រគេនចង្ហាន់ព្រះសង្ឃនៅពេលព្រឹក។ បន្ទាប់មកទៀត មានវង់ភ្លេងមហោរី លេងល្បែងប្រជាប្រិយ សំដែងឆៃយ៉ាំ ហើយក៏មានរបាំបូរាណខ្មែរ រួចហើយកម្មវិធីនេះ បន្តរហូតដល់ម៉ោង ៧ និង ៣០នាទីល្ងាច។
លោក យន់ សាមៀន ដែលបានទៅយកព័ត៌មាន នៅវត្តពុទ្ធិការាម មានសេចក្ដីរាយការណ៍ផ្ទាល់ពីការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមីនេះ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
