សម្ព័ន្ធអង្គការតម្លាភាពនៃផលចំណូលជាតិសម្រាប់ប្រជាជនកម្ពុជា ដែលបង្កើតឡើងថ្មីនេះគឺរួមមានការចងសម្ព័ន្ធភាពគ្នារវាងអង្គការមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម អង្គការដៃគូដើម្បីអភិវឌ្ឍ វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា អង្គការវេទិកាស្តីពីកម្ពុជា និងអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ។
គោលបំណងរបស់សម្ព័ន្ធអង្គការតម្លាភាពនៃផលចំណូលជាតិសម្រាប់ប្រជាជនកម្ពុជា គឺបង្កើតឡើងដើម្បីធានាថាទ្រព្យសម្បត្តិរបស់ជាតិដែលទទួលបានពីការវិនិយោគលើធនធានធម្មជាតិរបស់កម្ពុជានោះគឺត្រូវបានបែងចែកដោយតម្លាភាព សមភាព និងជាប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាទាំងអស់ ។
សូមជម្រាបថាក្រៅពីចំណូលសេដ្ឋកិច្ចជាតិដែលបានមកពីការវិនិយោគកោះមួយចំនួនផងនោះ ប្រទេសកម្ពុជាត្រូវគេរំពឹងថានឹងអាចទទួលបានផលចំណូលពីប្រេងកាត យ៉ាងហោច២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗចាប់ពីឆ្នាំ២០១១តទៅ ៕
