គណបក្ស នរោត្តម រណឫទ្ធិ បាននិយាយថា សាលាដំបូងក្រុងភ្នំពេញ បានកាត់ក្តីបង្គាប់ឲ្យសម្តេចក្រុមព្រះ ប្រគល់ព្រះដំណាក់ទៅឲ្យលោក ញឹក ប៊ុនឆៃ នៅថ្ងៃទី១៧ កក្កដា ឆ្នាំ២០០៧ ប៉ុន្តែមេធាវីរបស់សម្តេចបានប្តឹងជំទាស់ ។ តែក៏នៅមានការឃុបឃិតគ្នា រវាងទីស្តីការគណៈរដ្ឋមន្ត្រី និងលោក ញឹក ប៊ុនឆៃ ធ្វើការលក់ដំណាក់នោះ យកលុយចែកគ្នាដែលយោងតាមកាសែត ថាលក់បានក្នុងតម្លៃជាង ១លានដុល្លារ ។
ចំណែកលោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិចវិញ លោកបានបដិសេធថាលោកមិនបានដឹងឮអ្វីពីរឿងនេះទេ ហើយលោកក៏មិនដែលធ្វើអ្វីទាក់ទងនឹងរឿងនេះផងដែរ ៕
