អាមេរិក​​សម្រេច​ប្រគល់​រថយន្ត​៣១​គ្រឿង​ដល់​កង​យោធា​ខ្មែរ

2008-05-30

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​ជូន​ដំណឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា រដ្ឋាភិបាល​អាមេរិក​សម្រេច​ប្រគល់​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ ចំនួន​៣១​គ្រឿង ជូន​ដល់​កងយោធា​នៃ​ប្រទេស​កម្ពុជា ។

ជំនួយ​រថយន្ត​របស់​អាមេរិក​ដល់​យោធា​ខ្មែរ​នេះ គឺ​ធ្វើឡើង​ក្រោម​កម្មវិធី​ហិរញ្ញប្បទាន​យោធា​បរទេស​របស់​សហរដ្ឋ​អាមេរិក (FMF) ។

សេចក្តី​ជូន​ដំណឹង​ដដែល​បាន​ឲ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​និង​កម្ពុជា​បាន​ព្រមព្រៀង​គ្នា ដោយ​បែងចែង​រថយន្ត​១៦​គ្រឿង​ឲ្យ​ទៅ​អង្គភាព​ដែល​មាន​បេសកកម្ម​ទាក់ទង​ផ្ទាល់​ទៅ​នឹង​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព រថយន្ត​១០​គ្រឿង​ត្រូវ​ប្រគល់​ឲ្យ​អង្គភាព​ប្រឆាំង​ភេរវកម្ម និង​រថយន្ត​៥​គ្រឿង​ទៀត ត្រូវ​ប្រគល់​ឲ្យ​អង្គភាព​សន្តិសុខ​ដែន​សមុទ្រ ។

សហរដ្ឋ​អាមេរិក​បាន​កំណត់​ថា រថយន្ត​ទាំង​នោះ​ផ្តល់​ឲ្យ​សម្រាប់​យក​ទៅ​ប្រើប្រាស់​ក្នុង​ការងារ​ផ្លូវការ​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ ហើយ​កម្ពុជា​មិន​អាច​ផ្ទេរ​ទៅ​ភាគី​ណា​ផ្សេង​ទៀត ដោយ​គ្មាន​ការ​យល់ព្រម​ពី​ការិយាល័យ​សហ​ប្រតិបត្តិការ​យោធា​នៃ​ស្ថានទូត​អាមេរិក​ឡើយ ។

រថយន្ត​ទាំង​៣១​គ្រឿង​ដំបូង​នោះ​នឹង​ត្រូវ​ប្រគល់​ជា​ផ្លូវការ​នា​ថ្ងៃ​ទី​២ ខែ​មិថុនា នា​មូលដ្ឋាន​ទ័ព​អាកាស​ពោធិ៍ចិនតុង ៕

អត្ថបទ​ដែល​ទាក់ទង

ក្រុម​យុវជន​អ៊ីស្រាអែល​គ្រោង​មក​បំពេញ​បេសកកម្ម​មនុស្សធម៌​នៅ​កម្ពុជា

នាវា​ចម្បាំង​ចិន​គ្រោង​ចាកចេញ​ពី​កម្ពុជា​នៅ​ថ្ងៃ​អាទិត្យ​នេះ

ចិន​សន្យា​នឹង​ជួយ​កម្ពុជា​ធ្វើ​ផ្លូវ​រថភ្លើង​មួយ​តម្លៃ​ជាង​៥០០​លាន​ដុល្លារ

ទេសចរ​វៀតណាម​នឹង​មិន​ចាំបាច់​សុំ​ទិដ្ឋាការ​ក្នុង​ការមក​លេង​ស្រុក​ខ្មែរ

កប៉ាល់​ចម្បាំង​ចិន​គ្រោង​មក​ចូល​ចត​នៅ​ក្រុង​ព្រះសីហនុ

ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នឹង​ទទួល​ប្រាក់​២២​លាន​ដុល្លារ​សម្រាប់​គម្រោង​ឆ្នាំ​២០០៩

កូរ៉េ​ខាងជើង​-​កម្ពុជា​គ្រោង​ធ្វើការ​បង្ហាញ​សិល្បៈ​និង​ខ្សែភាពយន្ត

ចិន​យល់ព្រម​ផ្ដល់​ប្រាក់​កម្ចី​ដល់​កម្ពុជា​ចំនួន​២៨០​លាន​ដុល្លារ

គណៈប្រតិភូ​យុវជន​ខ្មែរ​មួយ​ក្រុម​គ្រោង​ចេញ​ទៅ​ទស្សនកិច្ច​នៅ​ជប៉ុន

រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​អាច​នឹង​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា