សេចក្តីថ្លែងការណ៍ដដែលនេះ បន្តថា លោក ប៉ែន ប៊ុណ្ណារិ៍ គឺជាបុគ្គលិកគំរូម្នាក់ ដែលសកម្មនិងមានភាពក្លាហាន មានការលះបង់ខ្ពស់ ក្នុងកិច្ចការពារសិទ្ធិមនុស្សនិងការពារផលប្រយោជន៍ជាតិ ក៏ដូចជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
ក៏ប៉ុន្តែ ដើម្បីប្រកាន់យកនូវការដោះស្រាយដោយសន្តិវិធីនិងគោលការណ៍សហប្រតិបត្តិការជាមួយរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍សិទ្ធិមនុស្សនិងច្បាប់នោះ សមាគមអាដហុកបានសម្រេចចិត្តផ្លាស់ប្តូរលោក ប៉ែន ប៊ុណ្ណារិ៍ ពីខេត្តរនគិរី មកធ្វើជាមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅទីក្រុងភ្នំពេញវិញ៕
