ថ្មីៗនេះដែរ អង្គការសិទ្ធិមនុស្សមួយប្រចាំតំបន់អាស៊ី បានចេញសេចក្តីថ្លែងការណ៍អំពាវនាវសុំឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងរាជរដ្ឋាភិបាលកម្ពុជា ហ៊ានលាតត្រដាងនូវភាពមិនប្រក្រតីនានា ដែលកើតមាននៅក្នុងការបោះឆ្នោតជាតិ កាលពីខែកក្កដាកន្លងមកនេះ ដើម្បីជាមេរៀននិងដើម្បីរកការជៀសវាង មិនឲ្យភាពមិនប្រក្រតីដដែលនេះ អាចកើតមានឡើងទៀតសម្រាប់ពេលអនាគតនៃការបោះឆ្នោតនៅកម្ពុជា។
សេចក្តីអំពាវនាវរបស់គណៈកម្មការសិទ្ធិមនុស្សអាស៊ី កាលពីម្សិលមិញបានធ្វើឡើង នៅស្របពេលដែលមានគណបក្សនយោបាយប្រឆាំង២ ដែលទទួលសំឡេងគាំទ្រពីអ្នកបោះឆ្នោតជាង ១លាន ៧សែននាក់ បានប្រកាសមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនោះ និងរួមទាំងបានប្រកាសធ្វើពហិកាកិច្ចប្រជុំដំបូងរបស់សភាថ្មីទៀតផង។
សេចក្តីអំពាវនាវរបស់គណៈកម្មការសិទ្ធិមនុស្សអាស៊ី បានសរសេរដកស្រង់ការលើកឡើងនានារបស់ក្រុមអ្នកនយោបាយ អ្នកសង្កេតការណ៍ឯករាជ្យ មន្ត្រីសិទ្ធិមនុស្ស រួមទាំងប្រសាសន៍របស់តំណាងពិសេសនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោក យ៉ាស្ហ ហ្កាយ និងពីក្រុមមន្ត្រីការទូតខ្លះទៀត ដែលនិយាយអំពីភាពមិនប្រក្រតី ដែលកើតឡើងក្នុងដំណើរការបោះឆ្នោតនិងការចោទប្រកាន់អំពីភាពលំអៀងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានសកម្មភាពទោទៅរកគណបក្សប្រជាជនកម្ពុជា។
គណៈកម្មការសិទ្ធិមនុស្សអាស៊ី បានសរសេរថា ការកែតម្រូវនូវគុណវិបត្តិនិងអំពើមិនប្រក្រតីនានា គឺជាការធានាថា ការបោះឆ្នោតនាពេលអនាគត នឹងអាចទទួលបានកម្រិតស្តង់ដារអន្តរជាតិនៃដំណើរការបោះឆ្នោតបែបលទ្ធិប្រជាធិបតេយ្យ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
គ.ជ.ប.គ្រោងដាក់ពាក្យប្ដឹងទៅតុលាការប្រឆាំង សម រង្ស៊ី
មន្ត្រីហ្វ៊ុនស៊ិនប៉ិចពិចារណាពីការចុះចូលជាមួយគណបក្សនរោត្ដមរណឫទ្ធិ
គ.ជ.ប. ស្នើឲ្យរដ្ឋសភាកាត់ប្រាក់ខែរបស់ប្រធានគណបក្សសមរង្ស៊ី
អតិផរណាប៉ះពាល់ដល់កិច្ចប្រឹងប្រែងអនុវត្តគោលនយោបាយវិមជ្ឈការ
កម្ពុជាគ្រោងបោះឆ្នោតរើសក្រុមប្រឹក្សាខេត្តក្រុងស្រុកនិងខណ្ឌនៅខែឧសភា ២០០៩
គ.ជ.ប.៖ ពលរដ្ឋតែជាង៥០%ប៉ុណ្ណោះបានចុះឈ្មោះបោះឆ្នោតឆ្នាំ២០០៨
ខុមហ្វ្រែលចេញរបាយការណ៍វាយតម្លៃលើការបោះឆ្នោតឆ្នាំ២០០៨
គ.ជ.ប. នឹងបំផ្លាញសន្លឹកឆ្នោតដែលប្រើក្នុងការបោះឆ្នោតឆ្នាំ២០០៣ចោល
អ្នកសង្កេតការណ៍សហភាពអឺរ៉ុបស្នើឲ្យកម្ពុជាលុបចោលការប្រើទម្រង់១០១៨
តំណាងរាស្ត្របក្សសមរង្ស៊ីនឹងមិនចូលរួមក្នុងគណៈកម្មការជំនាញសភាទេ