យោងតាមសេចក្តីប្រកាសព័ត៌មានពីអង្គការសិទ្ធិមនុស្ស ក្បួនដង្ហែនឹងគ្រោងធ្វើនៅថ្ងៃអាទិត្យ ទី២៣ វិច្ឆិកាខាងមុខនេះ។
អង្គការសិទ្ធិមនុស្សអាដហុក បានថ្លែងតាមសេចក្តីប្រកាសព័ត៌មានដដែលថា គេសង្ឃឹមថា ព្រឹត្តិការណ៍ដើរដង្ហែនៅថ្ងៃអាទិត្យខាងមុខនេះ នឹងជួយជំរុញលើកទឹកចិត្តដល់មន្ត្រីរដ្ឋាភិបាល នគរបាល និងសាធារណជនទូទៅ ឲ្យរួមគ្នាការពារកុមារពីការជួញដូរ ការកេងប្រវ័ញ្ចផ្លូវភេទនិងរាល់ទម្រង់នៃការរំលោភបំពានផ្សេងៗ។
អង្គការលីកាដូបានឲ្យដឹងថា នៅចន្លោះខែមករា ឆ្នាំ២០០៧ និងខែតុលា ឆ្នាំ២០០៨ អង្គការសិទ្ធិមនុស្សនេះ បានទទួលករណីចំនួន៥០ករណីស្តីពីការជួញដូរកុមារនិងពាក់ព័ន្ធដល់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារនោះ៕
