លោក ដុះ ម៉ៅ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកថ្មពួក បានថ្លែងថា ក្រុមស្លៀកឯកសណ្ឋានកងទ័ពនេះបានធ្វើសកម្មភាពប្លន់កាលពីវេលាយប់ម៉ោង ៨ និង ៣០នាទីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ទៅលើគ្រួសារ លោក សុន សង្ហាន់ អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះ ផ្លៃ សាម៉េន អាយុ៣៦ឆ្នាំ។
ក្រុមចោរប្លន់បានចាប់ប្តីប្រពន្ធទាំងពីរនាក់ចងស្លាបសេក រួចយកស្វាយកំាភ្លើងអាកាវាយពីក្រោយ ហើយបានបាញ់ចំនួនបីគ្រាប់គំរាមទៅលើក្រុមអ្នកភូមិដែលបានព្យាយាមចូលមកជួយ។
លោក ខូ ដេត នាយរងផ្នែកព្រហ្មទណ្ឌនគរបាលស្រុកថ្មពួក ដែលចុះធ្វើកំណត់ហេតុដល់កន្លែងកើតហេតុបានឲ្យដឹងថា ក្រុមចោរបានប្លន់យកលុយ ១.០០០ដុល្លារ ប្រាក់បាតចំនួន៧ម៉ឺន លុយរៀលមួយលាននិងមាសទម្ងន់៥ជី។
លោក យ៉ត រ៉ាយ អធិការរងនគរបាលស្រុកថ្មពួកបានថ្លែងថា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញា ប៉ុន្តែលោកមិនទាន់សន្និដ្ឋានថា ក្រុមចោរប្លន់ឯកសណ្ឋានកងទ័ពនេះ ចេញមកពីក្រុមណាមួយនោះទេ៕
