រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​និង​សហភាព​អឺរ៉ុប​ជួប​ប្រជុំ​គ្នា​នៅ​ក្រុង​ភ្នំពេញ

កិច្ច​ប្រជុំ​លើក​ទី​១៧​នៃ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ជាមួយ​នឹង​ប្រទេស​នៃ​សហភាព​អឺរ៉ុប​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទៅ​២៧​ឧសភា​នេះ​ហើយ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។

គណៈ​ប្រតិភូ​ប្រមាណ​៤០​ប្រទេស​ពី​អាស៊ាន​និង​អឺរ៉ុប គ្រោង​នឹង​ជួប​គ្នា​ដើម្បី​ពិភាក្សា​ជុំវិញ​វិធានការ​ប្រឆាំង​អំពើ​ភេរវកម្ម ការ​ទប់​ស្កាត់​ការ​ធ្វើ​ចរាចរណ៍​មនុស្ស ការ​រត់​ពន្ធ​គ្រឿង​ញៀន​និង​ការ​រីក​សាយ​នៃ​អាវុធ​ប្រឆាំង​មនុស្ស​ជាតិ​នៅ​ក្នុង​រយៈពេល​ប្រជុំ​ដែល​មាន​ចំនួន​២​ថ្ងៃ​នេះ។

សូម​ជម្រាប​ថា កិច្ច​ប្រជុំ​លើក​ទី​១៦​នៃ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ជាមួយ​នឹង​ប្រទេស​នៃ​សហភាព​អឺរ៉ុប បាន​ធ្វើ​កន្លង​មក​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​កាល​ពី​ពាក់​កណ្តាល​ខែ​មីនា ឆ្នាំ​២០០៧៕