ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​លើ​បឹងកក់​ប្រឈម​មុខ​នឹង​ការបណ្ដេញ​ចេញ

2008-08-28

នៅ​រាជធានី​ភ្នំពេញ​វិញ ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន មាន​ក្តី​បារម្ភ​ថា ពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​មាត់​បឹងកក់ ពី​៣០០០ ទៅ ៤២០០​គ្រួសារ អាច​នឹង​ជួប​ប្រទះ​ការបណ្តេញ​ឲ្យ​រុះរើ​ផ្ទះ​សម្បែង​ដោយ​បង្ខំ ដូច​ពលរដ្ឋ​រស់នៅ​សង្កាត់​ទន្លេបាសាក់ ដែល​ត្រូវ​អាជ្ញាធរ​បង្ខំ​ឲ្យ​ទៅ​នៅ​តំបន់​ដីក្រហម ក្នុង​ស្រុក​អង្គស្នួល​នោះ។

អង្គការ​ឈ្មោះ Amnesty International និង​អង្គការ​ឈ្មោះ Center on Housing Rights and Eviction បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ កាល​ពី​ថ្ងៃ​ពុធ ២៧ សីហា ដោយ​និយាយ​ថា ការចាក់​ដី​លុប​បឹង ដោយ​មិន​បាន​ជូន​ដំណឹង​ក្នុង​ពេល​វេលា​សមរម្យ​មួយ​ដល់​ពលរដ្ឋ​រស់នៅ​ទីនោះ គឺ​ជា​ការបំពាន​ច្បាប់​ខ្មែរ​ផង ច្បាប់​អន្តរជាតិ​ផង។

កាលពី​ឆ្នាំ​២០០៧ សាលាក្រុង​បាន​សម្រេច​ធ្វើ​សម្បទាន​ដី​បឹងកក់​សម្រាប់​រយៈកាល ៩៩​ឆ្នាំ ទៅ​ក្រុមហ៊ុន ស្ហូការគូ (Shukaku Ltd.) ដើម្បី​ធ្វើការ​អភិវឌ្ឍ​លើ​ផ្ទៃ​ដី និង​ទឹក ១៣៣​ហិកតារ។

នាយក​គ្រប់គ្រង​ក្រុម ហ៊ុន ស្ហូកាគូ គឺឧកញ៉ា ឡោ ម៉េងឃិន ស្វាមី​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ។ ក្រុមហ៊ុន​នេះ បាន​ឲ្យ​គេ​ផ្តើម​ដឹកដី​ចាក់​លុប​បឹងកក់​ជា​បណ្តើរៗ​ហើយ៕

អត្ថបទ​ដែល​ទាក់ទង

លីកាដូ​ផ្ដល់​ជំនួយ​ស្បៀង​ដល់​ជន​រងគ្រោះ​ដោយ​អំពើ​ហិង្សា​នៅ​ខែត្រ​កំពត

ពលរដ្ឋ​ជាង​៣០០​គ្រួសារ​នៅ​កំពត​ព្រួយ​បារម្ភ​ពី​ការបាត់បង់​ដី​ធ្លី

ជម្លោះ​ដី​ធ្លី​រវាង​អ្នក​ភូមិ​និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ស្រុក​បាធាយ​ខេត្ត​កំពង់ចាម

តំណាង​រាស្រ្ត​និង​ក្រុម​សិទ្ធិ​មនុស្ស​រិះគន់​ការប្រើ​អំពើ​ហិង្សា​របស់​យោធា​ខែត្រ​កំពត

ក្រុម​យោធា​បន្ត​ដុត​បំផ្លាញ​ផ្ទះ​អ្នក​ភូមិ​ក្នុង​ជម្លោះ​ដី​នៅ​ខែត្រ​កំពត

សិទ្ធិ​មនុស្ស​អំពាវនាវ​សុំ​ឲ្យ​ក្រុម​យោធា​នៅ​កំពត​ផ្អាក​ប្រើ​អំពើ​ហិង្សា

តុលាការ​ខេត្ត​ក្រចេះ​កោះ​ហៅ​ពលរដ្ឋ​៤​នាក់​ក្នុង​ជម្លោះ​ដី​ធ្លី

អ្នក​ភូមិ​៧​នាក់​នៅ​ភូមិ​ជ័យសេនា ខេត្ត​កំពត រង​របួស​ក្នុង​ជម្លោះ​ដី​ធ្លី​ជាមួយ​អាជ្ញាធរ

ពលរដ្ឋ​ប្រមាណ​២០០​គ្រួសារ​នៅ​ខែត្រ​កណ្ដាល​ប្រតិកម្ម​នឹង​មន្ត្រី​សូរិយោដី

ក្រុម​យោធា​ផ្អាក​សកម្មភាព​ឈូស​ឆាយ​ផ្ទះ​ពលរដ្ឋ​នៅ​ក្រុង​ព្រះសីហនុ