អង្គការឈ្មោះ Amnesty International និងអង្គការឈ្មោះ Center on Housing Rights and Eviction បានចេញសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃពុធ ២៧ សីហា ដោយនិយាយថា ការចាក់ដីលុបបឹង ដោយមិនបានជូនដំណឹងក្នុងពេលវេលាសមរម្យមួយដល់ពលរដ្ឋរស់នៅទីនោះ គឺជាការបំពានច្បាប់ខ្មែរផង ច្បាប់អន្តរជាតិផង។
កាលពីឆ្នាំ២០០៧ សាលាក្រុងបានសម្រេចធ្វើសម្បទានដីបឹងកក់សម្រាប់រយៈកាល ៩៩ឆ្នាំ ទៅក្រុមហ៊ុន ស្ហូការគូ (Shukaku Ltd.) ដើម្បីធ្វើការអភិវឌ្ឍលើផ្ទៃដី និងទឹក ១៣៣ហិកតារ។
នាយកគ្រប់គ្រងក្រុម ហ៊ុន ស្ហូកាគូ គឺឧកញ៉ា ឡោ ម៉េងឃិន ស្វាមីអ្នកស្រី ជឹង សុភាព ហៅយាយភូ។ ក្រុមហ៊ុននេះ បានឲ្យគេផ្តើមដឹកដីចាក់លុបបឹងកក់ជាបណ្តើរៗហើយ៕
