នៅក្នុងលិខិតរបស់អ្នកភូមិបឹងកក់ ដាក់ទៅតំណាងអង្គភាពពីរផ្សេងគ្នាតែមានអត្ថន័យដូចគ្នានោះ គឺអ្នកភូមិសុំឲ្យអាជ្ញាធរផ្ដល់ប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋដែលនៅក្នុងភូមិ២២ ចំនួន ១៩គ្រួសារ និងភូមិ២៤ ចំនួន ៧គ្រួសារ។ បញ្ចូលពលរដ្ឋភូមិ១ ចំនួន ២៩គ្រួសារទៅក្នុងដីទំហំ ១២.៤៤ហិកតារ និងផ្ដល់ប្លង់កម្មសិទ្ធិ។ បោះព្រំប្រទល់ដី ១២.៤៤ហិកតារ និងដោះលែងអ្នកស្រី យ៉ោម បុប្ផា ជាសកម្មជនដីធ្លីនៅតំបន់បឹងកក់នោះឲ្យមានសេរីភាពវិញ។
អ្នកស្រី ទេព វន្នី តំណាងអ្នកភូមិបឹងកក់ បានថ្លែងថា ការតវ៉ារបស់អ្នកភូមិគឺធ្វើឲ្យប៉ះពាល់ទាំងសេដ្ឋកិច្ចរបស់គ្រួសារគាត់ និងប៉ះពាល់ដល់កិត្តិយសជាតិផង ហើយករណីនេះហាក់បង្ហាញថា រដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ដល់ការរស់រានមានជីវិតរបស់ពលរដ្ឋនោះ។
ក្រៅពីអ្នកភូមិបឹងកក់ ទៅដាក់ញត្តិនោះ មានអ្នកភូមិបុរីកីឡា និងក្រុមសហគមន៍ថ្មគោល ក្នុងខណ្ឌពោធិ៍សែនជ័យ មកសួរព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី ទាក់ទងការដាក់ញត្តិរបស់ពួកគាត់ដើម្បីសុំកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលនោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
