ក្រុម​និស្សិត​ចុះ​ពិនិត្យ​ដី​ជម្លោះ​រវាង​កម្ពុជា-​វៀតណាម​នៅ​ខេត្ត​ត្បូងឃ្មុំ

0:00 / 0:00

និស្សិត​ប្រមាណ ១៥០​នាក់ នាំ​គ្នា​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ចំណុច​ដី​ជម្លោះ​រវាង​កម្ពុជា និង​វៀតណាម ក្នុង​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ក្នុង​បំណង​ស្វែង​រក​ការ​ពិត ថា​តើ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​ស្រែ​រំលោភ​លើ​ដី​វៀតណាម មែន ឬ​ជា​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ខ្មែរ។

ចំណែក​អ្នក​ដឹកនាំ​និស្សិត​ចុះ​ទៅ​ពិនិត្យ​ដី​មាន​បញ្ហា​នេះ គ្រោង​ដឹកនាំ​និស្សិត​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​ឲ្យ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ធ្វើ​ការ​កែ​តម្រូវ​និង​សុំទោស​ជា​សាធារណៈ ជុំវិញ​ការ​ចេញ​លិខិត​ដែល​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ធ្វើ​ស្រែ​ចម្ការ​លើ​ដី​វៀតណាម កាល​ពី​ពេល​ថ្មីៗ​នេះ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​របស់​លោក សូត សុខប្រាថ្នា តាម​ការ​សាកសួរ​របស់​អ្នកស្រី ខែ សុណង៖

កាល​ពី​ពេល​ថ្មីៗ​នេះ ពលរដ្ឋ​វៀតណាម បាន​បាញ់​ថ្នាំ​បំផ្លាញ​ផល​ដំណាំ​ជាង ១០​ហិកតារ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម។ បញ្ហា​នេះ​មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​បាន​ធ្វើ​ស្រែចម្ការ​លើ​ដី​វៀតណាម ក៏​ប៉ុន្តែ​កសិករ​ខ្មែរ​ដែល​មាន​ផល​ដំណាំ​រង​ការ​បំផ្លាញ​នេះ អះអាង​ថា ពួកគេ​បាន​ធ្វើ​ស្រែ​ចម្ការ​លើ​ដី​ទាំង​នោះ​តាំង​ពី​ដូនតា​មក​ម្ល៉េះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ