ក៏ប៉ុន្តែភាគីប៊្រូណេ នៅពុំទាន់សម្រេចថានឹងនាំចូលអង្ករប៉ុន្មានតោន និងនៅពេលណាពីកម្ពុជានៅឡើយទេ។ ក្រៅពីនេះ គណៈប្រតិភូប៊្រូណេ ក៏នឹងចូលជួបលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងកសិកម្ម ក៏ដូចជា ធនាគារអភិវឌ្ឍន៍ជនបទនិងសមាគមម្ចាស់រោងចក្រកិនស្រូវកម្ពុជាផងដែរ។
ថ្មីៗនេះ កម្ពុជាបានធ្វើការចរចាលក់អង្ករដល់ប្រទេសទ្វីបអាហ៊្វ្រិកមួយចំនួន រួមមានប្រទេសហ្គីនេផង ព្រមទាំងប្រទេសក្នុងតំបន់ឈូងសមុទ្រ ដូចជាគូវ៉េតនិងកាតារ ជាដើម ក្នុងសេចក្តីព្យាយាមពង្រីកការនាំចេញស្រូវអង្ករឲ្យបានច្រើនស្មើនឹងប្រទេសថៃនៅឆ្នាំ២០១៥៕
