គម្រោងខ្ចីប្រាក់នេះបានធ្វើឡើងកាលពីខែសីហាកន្លងទៅ ដោយមានការចុះហត្ថលេខាព្រមព្រៀងគ្នារវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃប្រទេសកម្ពុជា និងភ្នាក់ងារកិច្ចសហប្រតិបត្តិការនៃប្រទេសថៃ។
លោក កុយ គួង អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការបរទេស បានមានប្រសាសន៍ថា ការសម្រេចលុបចោលនោះគឺដោយសារតែរដ្ឋាភិបាលកម្ពុជាមានប្រាក់ជាតិគ្រប់គ្រាន់ដើម្បីស្ថាបនាផ្លូវនោះ។
លោក កុយ គួង បានបញ្ជាក់ថា ៖ «យើងធ្វើនេះគឺដោយសារថវិកាជាតិយើងមានគ្រប់គ្រាន់ដើម្បីកសាងផ្លូវនេះ ដូច្នេះយើងសម្រេចចិត្តលុបចោលដោយសារយើងមិនចាំបាច់ខ្ចីភាគីថៃទេ ហើយនៅថ្ងៃទី៥ ខែធ្នូខាងមុខនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី លោកនឹងអញ្ជើញទៅសម្ពោធពិធីសាងសង់ឬក៏ជួសជុលផ្លូវហ្នឹងហើយ ហើយកិច្ចព្រមព្រៀងរវាងកម្ពុជាថៃរឿងបញ្ហាប្រាក់កម្ចីនេះគឺមានចំនួនទឹកប្រាក់១.៤០០លានបាត ស្មើនឹងប្រហែលជា៤១លានដុល្លារ»៕
