កម្ពុជា​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​លើក​ដំបូង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​រោងចក្រ​ឋាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម លើក​ដំបូង នៅ​ខេត្ត​ព្រះសីហនុ។

មន្ត្រី​រដ្ឋាភិបាល​ប្រកាស​ថា រោងចក្រ​ឋាមពល​អគ្គិសនី​ដែល​ស្ថិត​នៅ​ស្រុក​ស្ទឹងហាវ មាន​កម្លាំង ១០០​មេហ្គាវ៉ាត់ វិនិយោគ​ដោយ​ក្រុមហ៊ុន​របស់​ប្រទេស​ម៉ាឡេស៊ី (Malaysia) ក្នុង​ទឹក​ប្រាក់​ជាង ១៩៥​លាន​ដុល្លារ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា ការ​ដាក់​ឲ្យ​ដំណើរការ​ស្ថានីយ​អគ្គិសនី​នេះ គឺ​អាច​ជួយ​សម្រាល​បន្ទុក​របស់​​រដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​អគ្គិសនី​ដល់​ប្រជាពលរដ្ឋ​បាន​មួយ​កម្រិត​ទៀត ក្នុង​ពេល​កម្ពុជា កំពុង​ខ្វះ​ខាត​អគ្គិសនី​ប្រើ​ប្រាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។