ក្នុងសារលិខិត ៣ទំព័រដែលវិទ្យុអាស៊ីសេរីទទួលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគ្រោងនឹងថ្លែងសុន្ទរកថា ក្នុងឱកាសប្រារព្ធនៅប៉ុន្មានម៉ោងខាងមុខនេះ បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ក្នុងកិច្ចការពារ និងលើកស្ទួយសិទ្ធិរបស់ពលរដ្ឋគ្រប់សញ្ជាតិ និងគ្រប់វ័យ ឲ្យទទួលបានការអប់រំប្រកបដោយគុណភាពនៅគ្រប់កម្រិត។
ក្នុងលិខិតដដែលក៏បានអំពាវនាវដល់គ្រប់ស្ថាប័នជាតិពាក់ព័ន្ធ ស្ថាប័នអន្តរជាតិ អាជ្ញាធរដែនដី សហគមន៍ និងពលរដ្ឋកម្ពុជា ខិតខំពង្រឹងក្រមសីលធម៌ ចុះបំពេញការងារនៅតាមមូលដ្ឋាន ដើម្បីលើកកម្ពស់ការអប់រំទាំងនៅក្នុង និងក្រៅប្រព័ន្ធ ឲ្យបានកាន់តែប្រសើរឡើង៕
