កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​២២ ដែល​រង​ការគំរាម​ដោយ​វិបត្តិ​ស្បៀង​អាហារ

2008-05-29

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​អេ.ភី.​របស់​អាមេរិក កាលពី​ថ្ងៃ​ពុធ អង្គការ​សហប្រជាជាតិ​បាន​កត់​ឈ្មោះ​ប្រទេស​ចំនួន​២២ ដែល​គេ​ជឿ​ថា បាន​រង​ការគំរាមកំហែង​ខ្លាំង​ជាងគេ ពី​វិបត្តិ​ស្បៀង​អាហារ​ពិភពលោក​ក្នុង​ខណៈនេះ ។

ក្នុងបញ្ជី​របស់​អង្គការ​ស្បៀង​និង​កសិកម្ម ឬ អង្គការ​ហ្វាវ (FAO) នេះ រួមមាន​ប្រទេស​កម្ពុជា​ផងដែរ ។

នា​សន្និសីទ​កំពូល​រយៈពេល​បីថ្ងៃ​នៅក្រុង​រ៉ូម​ប្រទេស​អ៊ីតាលី លោក Jacques Diouf អគ្គនាយក​អង្គការ​ហ្វាវ បាន​កត់សម្គាល់​អំពី​ភាពមិន​ស្ថិតស្ថេរ​នៃ​លំនឹង​រវាង​ការផ្គត់ផ្គង់​ស្បៀង​ពិភពលោក និង​តម្រូវការ​របស់​ប្រជាជន​លើ​ពិភពលោក ។

លោក​ថា លោក​សង្ឃឹម​ថា មេដឹកនាំ​ពិភពលោក​ដែល​អញ្ជើញ​ទៅ​ប្រជុំ​នៅ​ក្រុង​រ៉ូម ពីថ្ងៃ​អង្គារ​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ នឹង​ព្រមព្រៀង​គ្នា​ទទួលយក​នូវ​វិធានការ​បន្ទាន់​ដែល​ចាំបាច់ ដើម្បី​បង្កើន​ការផលិត​កសិផល ខណៈ​ដែល​មាន​ការចាត់​វិធានការ​ជួយ​ការពារ​និង​បញ្ចៀស​ជនក្រីក្រ​ពី​បញ្ហា​ទំនិញ ដែល​ចេះតែ​ឡើង​ថ្លៃ នាពេល​បច្ចុប្បន្ន​នេះ ។

លោក Jacques Diouf ក៏​មាន​ប្រសាសន៍​ផងដែរ​ថា មេដឹកនាំ​ចាំបាច់​ត្រូវ​តែ​យល់ស្រប​គ្នា​អំពី​ការជួយ​សង្គ្រោះ​ជន​ក្រីក្រ រួមមាន​ការជួយ​គាំទ្រ កុំ​ឲ្យ​ទំនិញ​ឡើងថ្លៃ និង​ការផ្តល់​លុយកាក់​នោះ ជាដើម ៕

អត្ថបទ​ដែល​ទាក់ទង

អតិផរណា​កើន​ដល់​២៥%​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០០៨

ពលរដ្ឋ​នៅ​កំពង់​ចាម សុំ​ឲ្យ​គណបក្ស​ឈ្នះ​ឆ្នោត​ជួយ​ធ្វើ​ឲ្យ​ទំនិញ​ចុះ​ថ្លៃ

កសិករ​នៅ​តាកែវ​និង​កំពង់ស្ពឺ​រអ៊ូ​ពី​បញ្ហា​ជី​គីមី​ឡើង​ថ្លៃ

ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ​ត្អូញត្អែរ​អំពី​បញ្ហា​តម្លៃ​ទំនិញ​ឡើង​ខ្ពស់

ពលរដ្ឋ​ត្អូញត្អែរ​អំពី​បញ្ហា​ទំនិញ​ឡើង​ថ្លៃ​នៅ​ក្រោយ​ការបោះឆ្នោត

នាយក​រដ្ឋមន្ត្រី​និយាយ​ពី​បញ្ហា​ទំនិញ​ឡើង​ថ្លៃ, មន្ត្រី​បក្ស​ប្រឆាំង​ថា រដ្ឋាភិបាល​ត្រូវ​តែ​ដោះស្រាយ

ឆ្នាំ​២០០៨ រដ្ឋាភិបាល​នឹង​ចំណាយ​ប្រាក់ ៣០០​លាន​ដុល្លារ​ដើម្បី​ទប់​ថ្លៃ​ប្រេង

អ្នក​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ត្អូញត្អែរ​ពី​បញ្ហា​ជីវភាព

បញ្ហា​ទំនិញ​ឡើង​ថ្លៃ​និង​ផល​ប៉ះពាល់