យុវនារី​អូស្ត្រាលី​ជា​អ្នក​ជំងឺ​A(H1N1)​ទី​៨​នៅ​កម្ពុជា

នៅ​ថ្ងៃ​ពុធ​នេះ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា មាន​អ្នក​ឆ្លង​គ្រុន​ផ្តាសាយ A(H1N1) ម្នាក់​ទៀត​ហើយ​គឺ​ជា​អ្នក​ជំងឺ​ទី​៨ នៅ​ស្រុក​ខ្មែរ។

អ្នក​ជំងឺ​នោះ​ជា​យុវនារី​ជនជាតិ​អូស្ត្រាលី អាយុ ១៥​ឆ្នាំ។ បច្ចុប្បន្ន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ក្រុង​ភ្នំពេញ។

មនុស្ស ៧​នាក់​មុន ដែល​ឆ្លង​គ្រុន​ផ្តាសាយ A(H1N1) នេះ គឺ​៤​នាក់​ជា​និស្សិត​សហរដ្ឋ​អាមេរិក​ម្នាក់​ជា​បុរស​ហ្វីលីពីន ២​នាក់​ជា​ស្ត្រី​ខ្មែរ៕