លោក ចែម វិទ្យា ឯកអគ្គរាជទូតកម្ពុជាប្រចាំអាល្លឺម៉ង់ បានចុះហត្ថលេខាលើលក្ខន្តិកៈអន្តរជាតិនេះជាមួយនឹងប្រទេសពីរទៀតនៅក្រុងបោន គឺប្រទេសអាល់បានី និងប្រទេសអេស្តូនី។
អង្គការ IRENA ធ្វើសហប្រតិបត្តិការជាមួយប្រទេសនានាក្នុងសកលលោក ឲ្យប្រើប្រាស់ថាមពលដោយយកពីប្រភពថាមពលមិនរីងស្ងួតវិញ មានព្រះអាទិត្យ ខ្យល់ ទឹក ជាដើម ដែលបំពេញវិញបានដោយធម្មជាតិ គឺមិនពឹងផ្អែកលើការបូមប្រេងកាតពីក្នុងដីទាំងស្រុង ដែលអាចនឹងរីងស្ងួតបាន៕
