លទ្ធផល​ជំរឿន​បង្ហាញ​ថា កម្ពុជា​មាន​បច្ចុប្បន្ន​មាន​ប្រជាជន ជាង​១៣​លាន​នាក់

យោងតាម​លទ្ធផល​ការស្រង់​ចំនួន​ប្រជាជន​បណ្តោះអាសន្ន​ដែល​រដ្ឋាភិបាល​ខ្មែរ​បាន​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ ចំនួន​ប្រជាពលករ​កម្ពុជា​បច្ចុប្បន្ន បាន​កើន​ឡើង ដល់​១៣​លាន​៤​សែន​នាក់​ហើយ។

កាលពី​ឆ្នាំ​១៩៦២ យោងតាម​កាស្រង់​ចំនួន​ប្រជាជន​លើក​ដំបូង កម្ពុជា​មាន​ប្រជាជន ៥​លាន​៧​សែន​នាក់ ហើយ​នៅ​ឆ្នាំ​១៩៩៨ ចំនួន​ប្រជាជន​នេះ​បាន​កើន​ឡើង​ដល់​ជិត​១១​លាន​​កន្លះ ថ្វី​បើ​មាន​ការបាត់បង់​ជីវិត​ជិត​២​លាន​នាក់​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ។

តួលេខ​ទាំង​នេះ​បង្ហាញ​ថា ប្រជាជន​ខ្មែរ​កើន​លឿន​ជាង​ប្រទេស​ណាៗ​ទាំង​អស់​នៅ​អាស៊ី​អាគ្នេយ៍៕