អង្គការនោះ បានធ្វើចំណាត់ថ្នាក់កម្ពុជា ក្នុងលំដាប់ទី១៤ ពីក្រោមឡើងលើ ក្នុងពិភពលោកទាំងមូល ហើយជាប្រទេសពុករលួយជាងគេនៅតំបន់អាស៊ី បន្ទាប់ពីប្រទេសភូមា។
យោងតាមកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃនេះ លោក ឱម យ៉ិនទៀង ទីប្រឹក្សាជាន់ខ្ពស់របស់នាយករដ្ឋមន្រ្តី ចោទអង្គការនោះថា យកកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍធ្វើឧបករណ៍នយោបាយ។
ចំណែកឯ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ប្រាប់កាសែតថា ចំណាត់ថ្នាក់ពីអង្គការនោះ សឲ្យឃើញថា រដ្ឋាភិបាលនៅតែយកប្រទេសកម្ពុជាធ្វើជាចំណាប់ខ្មាំងក្នុងរឿងពុករលួយ៕
